មនុស្ស៣១នាក់​ស្លាប់ និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី១៧តុលា

យ៉ាងហោចណាស់​មនុស្ស២នាក់​បាន​ស្លាប់ និង២៩នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃ​សៅរ៍ ទី១៧ ខែតុលា។ នេះ​បើ​យោងតាម​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

បើតាម​ប្រភព​ដដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត​ធុន​តូច៤គ្រឿង  និង​រថយន្ត​ធុន​ធំ២គ្រឿង ។

មូលហេតុ​គឺ​មក​បើកបរ​ហួស​ល្បឿន៤លើក មិន​ប្រកាន់​ស្តាំ២លើក បត់​គ្រោះថ្នាក់១លើក មិន​គោរព​សិ​ទិ្ធ១លើក និង​កត្តា​យានយន្ត ១លើក  ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៣នាក់៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?