ជនជាតិ​អង់គ្លេស​ម្នាក់​ ស្លាប់​ដោយសារ​ ជំងឺ​គាំងបេះដូង

រាជធានី​ភ្នំពេញ ៖ ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ តុលា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​១០​អឺ​១ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនជាតិ​អង់គ្លេស​រង​គ្រោះ​មានឈ្មោះ WOODGATE COLIN RI CHARD ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នក​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 3084318 បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។

បច្ចុប្បន្ន​សព​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​សម្ភារ​របស់​ជន​រង​គ្រោះ​ទាំងអស់​ប្រគល់​ទៅ​ឱ្យ​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង​រក្សា​ទុក​ឱ្យ​សាច់ញាតិ​ជន​រង​គ្រោះ​វិញ ៕

ជនជាតិ​អង់គ្លេស​ម្នាក់​ ស្លាប់​ដោយសារ​ ជំងឺ​គាំងបេះដូង
ជនជាតិ​អង់គ្លេស​ម្នាក់​ ស្លាប់​ដោយសារ​ ជំងឺ​គាំងបេះដូង
ជនជាតិ​អង់គ្លេស​ម្នាក់​ ស្លាប់​ដោយសារ​ ជំងឺ​គាំងបេះដូង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត