ជនជាតិចិន២នាក់ ត្រូវចាប់ខ្លួននៅ ក្រុងព្រះសីហនុ ពីបទជំរិតទារប្រាក់ តាមប្រព័ន្ធ Internet

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានឃាត់ខ្លួនជនជាតិ ចិន២នាក់ ពីបទជំរិតទារប្រាក់នៅកាស៊ីណូ លុចស៊ីស (អតីតសណ្ឋាគារលើភ្នំថ្មី) ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហ នុ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះថា ជនជាតិចិនទាំងពីរនាក់នេះ មានឈ្មោះ WangYongde អាយុ ៣៣ឆ្នាំ និងឈ្មោះ Wang Jingu អាយុ ៣៣ឆ្នាំ។ ជនជាតិចិនទាំង ២នាក់ ត្រូវ បានបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការតាមនីតិ វិធី។

ដោយឡែក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិពូធឿង ឃុំបឹតត្រាំង ស្រុកព្រៃនប់ កម្លាំងនគរ បាលជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វិត អាយុ៣០ឆ្នាំ ពីបទលួច ម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ ឈ្មោះ ឈឹម ដាលីន ភេទប្រុស អាយុ ៤៧ឆ្នាំ ហើយត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការ តាមនីតិវិធី៕

ជនជាតិចិន២នាក់ ត្រូវចាប់ខ្លួននៅ ក្រុងព្រះសីហនុ ពីបទជំរិតទារប្រាក់ តាមប្រព័ន្ធ Internet
ជនជាតិចិន២នាក់ ត្រូវចាប់ខ្លួននៅ ក្រុងព្រះសីហនុ ពីបទជំរិតទារប្រាក់ តាមប្រព័ន្ធ Internet

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត