សម្រកទម្ងន់១គីឡូក្នុងមួយថ្ងៃ ដោយប្រើទឹកក្រូចឆ្មា

ពិសារភេជ្ជៈដែល​ផ្សំ​ឡើង​ពី​ធម្មជាតិមួយនេះជារៀង​រាល់​ព្រឹក មិនត្រឹមតែអាចជួយលាងសម្អាត​រាងកាយរបស់អ្នក​ប៉ុណ្ណោះទេ វាថែមទាំងអាចជួយជំរុញដល់ដំណើរការ​ដុត​បំផ្លាញ​ជាតិខ្លាញ់​បាន​យ៉ាង​រហ័ស​ថែម​ទៀត។
 
សម្រកទម្ងន់១គីឡូក្នុងមួយថ្ងៃ ដោយប្រើទឹកក្រូចឆ្មា
គ្រឿងផ្សំ៖
- ក្រូចឆ្មា ១ផ្លែ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- គ្រាប់ Chia ១ស្លាបព្រាកាហ្វេ (ជារុក្ខជាតិ​មួយប្រភេទស្រដៀងនឹង​ល្ង ដែលដាំដុះនៅ​តំបន់ ក្អម​សំណរ)
- ទឹក ៣០០មីលីលីត្រ
របៀប​ធ្វើ៖
-​ ដាក់គ្រាប់ Chia ទៅក្នុងទឹក ១០០ មីលីលីត្រ (កន្លះកែវ) ហើយ​ទុក​ឲ្យបាន​មួយម៉ោង។ បន្ទាប់មក​គ្រាប់ Chia និងចាប់ផ្តើម​រីក​ស្អិតៗដូចជា​ជែល។
- ចាប់ផ្តើមលាយ​ទឹកក្រូចឆ្មា​ជាមួយនឹង​ទឹក ១កែវ។
- បន្ទាប់មកចាក់របស់ទាំងពីរមុខនេះបញ្ចូលគ្នា រួចកូរ​ឲ្យសព្វល្អ ទើប​ន្ថែម​ទឹកឃ្មុំមួយស្លាបព្រាបាយ​ចូល​តាមក្រោយ។
ពេល​នេះ​អ្នក​អាចបរិភោគ​ល្បាយ​ជារៀង​រាល់ព្រឹកមុនពេល​ញ៉ាំ​អាហារ​។ បរិភោគ​ឲ្យបាន​ទៀងទាត់​វា​នឹងជួយសម្រកទម្ងន់យ៉ាង​ឆាប់រហ័ស ហើយ​ធ្វើឲ្យ​អ្នក​មាន​សុខភាពល្អ​ថែមទៀត៕
ដោយ៖ មង្គលការ
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សម្រកទម្ងន់១គីឡូក្នុងមួយថ្ងៃ ដោយប្រើទឹកក្រូចឆ្មា