វិវាទនៅផ្សារដើម​ក្រឡាញ់ត្រូវបានបញ្ចប់​ អាជ្ញាធរអនុញ្ញាត​ឲ្យអាជីវករបន្តលក់​១០ឆ្នាំទៀត

ខេត្តសៀមរាប ៖​ ទីបំផុតទៅដំណោះស្រាយ​រឿងវិវាទរវាងក្រុមអាជីវករនិង​ថៅកែផ្សារដើមក្រឡាញ់​​បានបិទបញ្ចប់​ហើយ​ ​ក្រោយពេលដែល​លោកឧកញ៉ាតំណាងរាស្រ្ត សៀង ណាំ ​និង ​អភិបាល​ខេត្តសៀមរាប ​លោក ឃឹម ប៊ុនសុង ​បានប្រកាសនៅចំពោះមុខ​ក្រុមអាជីវករទំាងអស់​នៅព្រឹកថ្ងៃទី១៨ តុលានេះ​ ដោយអនុញ្ញាត​ឲ្យអាជីវករបន្ត​លក់រយៈពេល​១០​ឆ្នាំទៀត ។

សូមបញ្ជាក់ថា ​ក្រោយពេលផ្សារដើរមក្រឡាញ់ ​ស្ថិតនៅភូមិត្រពំាងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប ​ត្រូវបានភ្លើងឆេះបំផ្លាញ​កាលពីឆ្នាំ២០១៣នោះ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​បានផ្តល់ថវិកា៣០ម៉ឺនដុល្លារ​ដើម្បីសាងសង់ឡើងវិញ​ ហើយថៅកែបានអនុញ្ញាតឲ្យ​ក្រុមអាជីវករលក់ក្នុង​រយៈពេល៦ឆ្នាំប៉ុណ្ណោះ តែត្រូវបានអាជីវករ​បដិសេធ​ និង​ក្រោយមកមាន​ការតវ៉ាជាញឹកញាប់។

ព័ត៌មានលម្អិតនឹង​​មានផ្សាយជូន​នៅ​លើសារព័ត៌មាន​​កោះសន្តិភាព ៕