ប្រពន្ធដើម វាយសម្រាតអាវ ស្រីស្នេហ៍របស់ប្តី កណ្តាលវាល ឆៅៗតែម្តង (មានវីដេអូ)

ចិន៖ នៅខេត្តឃុនមីង ប្រទេសចិនឯណោះ អ្នកដំណើរ ថតបានទិដ្ឋភាពថ្មីមួយទៀត អំពីប្រពន្ធដើម ឆួលកំហឹងទប់លែងជាប់ បានវាយស្រីស្នេហ៍របស់ប្តី នៅតាមទីសាធារណ:យ៉ាងចាស់ដៃ ផ្អើលអស់អ្នកដំណើរ។

វីដេអូឃ្លីបកំពុងតែល្បីមួយ ត្រូវបានគេថតបង្ហោះលើប្រព័ន្ធអ៊ីនធឺណែត កាលពីពេលថ្មីៗនេះ ខណ:ដែលស្ត្រីជាប្រពន្ធ បានចាប់ហែកអាវ និងបោចសក់ស្រីស្នេហ៍របស់ប្តីខ្លួន ហើយមិនត្រឹមតែប៉ុណ្ណោះ បានប្រើអំពើហឹង្សា ដូចជាការទះកំផ្លៀង វាយតប់ និងធាក់ ទៅលើនារីរងគ្រោះវ័យក្មេងនោះ យ៉ាងចាស់ដៃតែម្តង។

បើតាមការបញ្ជាក់ពីប្រភពវីដេអូ ឲ្យដឹងថា គេអាចសន្មត់ដឹងថា ជាករណីស្នេហាត្រីកោណ នៅពេលលឺសម្រែកស្ត្រីជាប្រពន្ធ និយាយប្រាប់ទៅនារីវ័យក្មេងនោះថា កុំឲ្យលួចអ្វីដែលជាមិនមែនជារបស់ខ្លួនឯង។ ការព្រមានដោយកំលាំងបាយខុសច្បាប់បែបនេះ តែងតែកើតមានជារឿយៗនៅក្នុងប្រទេសចិន ហើយចំណែកឯករណីលើកនេះវិញ ស្ត្រីជាប្រពន្ធដើម​វាយដំច្រំធាក់ ដើម្បីរំសាយកំហឹង ដល់ទៅ ៣០នាទី មុនពេលប៉ូលិសបង្ហាញវត្តមានមកដល់ ដើម្បីអន្តរាគមន៍។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ មិនមានឃើញវត្តមាន បុរសជាប្តីបង្ហាញខ្លួននោះទេ៕ វីដេអូខាងក្រោម៖

ប្រពន្ធដើម វាយសម្រាតអាវ ស្រីស្នេហ៍របស់ប្តី កណ្តាលវាល ឆៅៗតែម្តង (មានវីដេអូ)

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត