ក្មេងស្រីម្នាក់ នៅអង្គរ គូររូបស្អាតអស្ចារ្យ នៅលើដី ទទួលបានការសរសើរ គាំទ្រយ៉ាងខ្លាំងលើហ្វេសប៊ុក

សៀមរាប៖ កាលពីពេលថ្មីៗនេះ មានរូបភាពមួយចំនួន របស់ក្មេងស្រីម្នាក់ ដែលមានទេពកោសល្យពិសេស អាចគូររូបភាព បានយ៉ាងស្រស់ស្អាត នៅលើដី កំពុងតែបានទទួលការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្មេងស្រីម្នាក់ នៅអង្គរ គូររូបស្អាតអស្ចារ្យ នៅលើដី ទទួលបានការសរសើរ គាំទ្រយ៉ាងខ្លាំងលើហ្វេសប៊ុក
សកម្មភាពប្អូនស្រីកំពុងគូររូបភាព

រូបភាពទាំងនោះត្រូវគេដឹងថា ថតនៅទឹកដីអង្គរ ខេត្តសៀមរាប ដែលមានប្អូនស្រីម្នាក់នេះ បានបង្ហាញស្នាដៃ ដ៏ប៉ិនប្រសព្វ អាចគូររូបគំនូរនៅលើដីចេញជារូបនារីខ្មែរស្លៀកពាក់ បែបប្រពៃណីទៅវត្ត និងរូបអប្សរា យ៉ាងស្រស់ ស្អាតទៀតផង ធ្វើឲ្យទាក់ទាញភ្ញៀវបរទេសឈរមើល ពេលប្អូនស្រីកំពុងគូររូបភាពទាំងនោះ។

ក្នុងនោះដែរ មហាជនជាច្រើននាក់ បានធ្វើការចែកចាយ រូបភាពរបស់ប្អូនស្រីយ៉ាងច្រើន ហើយមានការ បញ្ចេញមតិ ជាហូរហែរ សរសើរដល់ប្អូនស្រី ថាជាវិចិត្រវ័យក្មេង ជាពូជអ្នកសិល្បៈដូនតាសម័យអង្គរ ជាដំណក់ឈាមអ្នកសាងអង្គរ ជាដើម៕

ក្មេងស្រីម្នាក់ នៅអង្គរ គូររូបស្អាតអស្ចារ្យ នៅលើដី ទទួលបានការសរសើរ គាំទ្រយ៉ាងខ្លាំងលើហ្វេសប៊ុក
ក្មេងស្រីម្នាក់ នៅអង្គរ គូររូបស្អាតអស្ចារ្យ នៅលើដី ទទួលបានការសរសើរ គាំទ្រយ៉ាងខ្លាំងលើហ្វេសប៊ុក
ជនបរទេស ឈរមើលពេលប្អូនស្រី គូររូបភាពអប្សរាដ៏ស្រស់ស្អាត នៅលើដីផ្ទាល់

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត