បើ​អ្នក​គិត​ថា​មុខងារ​ស្វែង​រក Spotlight នេះ​ទើស​ទាល់ អ្នក​អាច​បិទ​វា​បាន​យ៉ាង​ងាយ​តាម​របៀបនេះ!

នៅលើប្រព័ន្ធប្រតិបត្តិការ មុខងារស្វែករក Spotlight នេះ កាន់តែមាន ការអភិវឌ្ឍន៍ ប្រសើរជាងមុន ប៉ុន្តែអ្នក ប្រើប្រាស់ ភាគច្រើន កម្រប្រើ មុខងារនេះ សម្រាប់ស្វែងរក កម្មវិធី ឬពត៌មាន ផ្សេងៗឡើយ ដូចនេះ ហាក់បីដូចជា ទើសទាល់ បន្តិចនៅពេល ប្រើប្រាស់ មូលហេតុ នេះហើយ ទើបយើងចង់ បង្ហាញដល់មិត្ត អ្នកអាន ពីរបៀប បិទមុខងារ នេះ។

បើ​អ្នក​គិត​ថា​មុខងារ​ស្វែង​រក Spotlight នេះ​ទើស​ទាល់ អ្នក​អាច​បិទ​វា​បាន​យ៉ាង​ងាយ​តាម​របៀបនេះ!

អ្នកអាចទៅកាន់មុខងារនេះ ដោយឈរលើ Homescreen បន្ទាប់អូស ចុះក្រោម ឬអូសទៅឆ្វេង ឲ្យទាល់ ច្បាស់ជាចេញ ផ្ទាំងមួយបង្ហាញ ពីមុខងារ ស្វែងរក Spotlight នេះជាក់ជា មិនខាន។ ពេលខ្លះ វាហាក់បី ដូចជា ទើសទាល់ សម្រាប់អ្នក ដែលមិនសូវ ប្រើប្រាស់វា។ យើងណែនាំពី Tweak មួយដែល មានឈ្មោះថា SpotlightBeGone ដែលមាន សមត្ថភាព អាចឲ្យអ្នក ប្រើប្រាស់ ឧបករណ៍ ដំណើរការ iOS9 បាន Jailbreak រួច អាចបិទមុខងារ Spotlight បាន។

មិត្តអ្នកអានអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចទៅ កាន់កន្លែង Search វាយឈ្មោះ SpotlightBeGone បន្ទាប់​ធ្វើ​ការ Install
  • បន្ទាប់ពីការ Install រួច អ្នកអាចចូល ទៅកាន់ Settings អូស​ចុះ​ក្រោម បន្ទាប់​បើក SpotlightBeGone ពេលនោះអ្នក នឹងឃើញ​ កន្លែងសម្រាប់ Enable ឬ Disable ចំនួន 2 ដូចនេះ បើសិន ជាអ្នក Enable វាទាំង 2 មានន័យថា អ្នកបានបិទ មុខងារ Spotlight រួចហើយ តែបើ វានៅ Disable វាមានន័យថា មុខងារ Spotlight មិនទាន់បាន បិទនោះទេ។

បើ​អ្នក​គិត​ថា​មុខងារ​ស្វែង​រក Spotlight នេះ​ទើស​ទាល់ អ្នក​អាច​បិទ​វា​បាន​យ៉ាង​ងាយ​តាម​របៀបនេះ! បើ​អ្នក​គិត​ថា​មុខងារ​ស្វែង​រក Spotlight នេះ​ទើស​ទាល់ អ្នក​អាច​បិទ​វា​បាន​យ៉ាង​ងាយ​តាម​របៀបនេះ!

បញ្ជាក់ថា ៖ Tweak នេះសម្រាប់ឧបករណ៍ ដំនើរការ iOS9 ដែលបាន Jailbreak រួច ហើយសង្ឃឹមថា មិត្តអ្នកអាន​ ធ្វើតាមការ ណែនាំ ខាងលើឲ្យ បានត្រឹមត្រូវ និងបើសិនជា អ្នកជួបបញ្ហា ក្នុងការដំឡើង ដោយកំហុសឆ្គង របស់អ្នក យើងមិន ទទួលខុសត្រូវ នោះទេ។

Tweak មួយនេះងាយស្រួលដំឡើង អ្នកអាច ដំឡើងដោយ មិនបាច់ ការបន្ថែម Source បាន និងឥតគិតថ្លៃ ចេញពី BigBoss តែម្តង ហើយបើសិនជា អ្នកគិតថា មុខងារ ស្វែងរកនេះទើស អ្នកអាចបិទ វាបានដោយ គ្មានបញ្ហា។

  • ដោយ: Hong
  • 9:14 AM, 18 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ