ការ Jailbreak ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​មែន​ទេ? (ចំណាយ​ពេល​អាន​ដើម្បី​ស្វែងយល់)

Jailbreak វាជារឿងសាមញ្ញ ទៅហើយសម្រាប់ មនុស្សគ្រាប់គ្នា ហើយគួរតែ ស្វែងយល់ ពីវាអោយ បានកាន់តែច្រើន ផងដែរ។ ឧបករណ៍ដែល Jailbreak រួចរាល់ ប្រៀបដូចជា កូនក្មេង ដែលធ្លាប់តែ មានឪពុកម្តាយ មើលថែទាំ និង គ្រប់គ្រង ដល់ធំ ពេញវ័យអាច សម្រេចចិត្ត ស្វែងរក ផ្លូវដើរ ដោយខ្លួនឯង និងមានសេរីភាព ពេញលេញ។

ការ Jailbreak ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​មែន​ទេ? (ចំណាយ​ពេល​អាន​ដើម្បី​ស្វែងយល់)

ប្រិយមិត្ត ដែលបាន Jailbreak រួចរាល់ក៏ កាន់តែមាន ចំណេះដឹង កាន់តែច្រើន តាមរយៈ វាផងដែរ ព្រោះអ្នកអាច ស្វែងយល់ កាន់តែច្រើន អំពីប្រព័ន្ធ ប្រតិបត្តិការ iOS នៅលើ ឧបករណ៍របស់ Apple និង ដំណើរការ Tweak ផ្សេងៗ ហើយនៅ ពេលដែល អ្នកយល់ដឹង ពីវាកាន់តែ ច្បាស់អ្នក អាចបង្កើត Tweak ដោយខ្លួនឯង បានទៀតផង។ អ្វីដែលកាន់ តែពិសេស អ្នកនឹង ស្រលាញ់ឧបករណ៍ របស់ខ្លួន ជាងមុន ដោយសារ តែពេល មិនទាន់ Jailbreak វាមានលក្ខណៈ សាមញ្ញ មួយបែប ដដែលៗ លុះ Jailbreak រួចរាល់ វាអាចលេង Theme លេងស្ទីល មើលទៅ ស្រស់ស្អាត ជាងមុន នេះបើតាម បទពិសោធន៍ របស់យើងខ្ញុំ។

ហើយ ខេមបូរីផត ដឹងថា មិត្តអ្នកអាន ភាគច្រើន ពិតជាចង់ Jailbreak ពិតជាចង់ ចេះធ្វើ វាដោយ ខ្លួនឯងណាស់ តែភ័យ ព្រួយខ្លាច មានបញ្ហា ដល់ផ្នែក Hardware និង ភ័យព្រួយ ខ្លាចវា ប៉ះពាល់ច្រើន ដូច្នេះ មិនហ៊ាន ធ្វើការ Jailbreak ឡើយ។ តែយើងខ្ញុំ អាចណែនាំ ប្រិយមិត្តបាន អ្នកមិន ចាំបាច់ ខ្លាចរឿងមាន បញ្ហានៅ ពេលដែល Jailbreak នោះទេ ព្រោះបញ្ហា ដែលកើតមាន លើឧបករណ៍ អំឡុងពេល Jailbreak មិនសូវ ជាធំដំទេ យ៉ាងច្រើន អ្នកគ្រាន់ តែធ្វើការ Restore ឡើងវិញ ប៉ុណ្ណោះ។ លើកលែង តែឧបករណ៍ របស់អ្នក ធ្លាប់មាន បញ្ហា​ iCloud ធ្លាប់មានបញ្ហា Hardware ទើបអ្នកត្រូវ ព្រួយបារម្ភ ពីវា បើសិន ជាអាច អ្នកគួរតែ ស្វែងយល់ ពីវា អោយកាន់ តែច្រើន ទើបជាការ ប្រសើរ។

ការ Jailbreak ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​មែន​ទេ? (ចំណាយ​ពេល​អាន​ដើម្បី​ស្វែងយល់)

ការ Jailbreak វាពិតជាមាន គុណសម្បត្តិច្រើន តែគុណវិបត្តិ វាក៏ច្រើនដែរ ព្រោះអី ក្រោយពេល ដែល Jailbreak រួចរាល់ ឧបករណ៍ របស់អ្នក នឹងមានភាព ទូលំទូលាយ ប្រៀបដូចជា សាលា ដែលគ្មាន វិន័យអញ្ចឹងដែរ។ វានឹង ងាយស្រួល ដល់ការ ជ្រៀតចូល ពីពពួក Hacker តែបើនិយាយ ពីសង្គមយើង បច្ចុប្បន្ន ក្រុមការងារ ខេមបូ គិតថា មិនមែនជា បញ្ហាឡើយ ព្រោះប្រជាជន ក្នុងប្រទេសកម្ពុជា មិនសូវ ជាទុក ឯកសារសំខាន់ៗ ក្នុងស្មាតហ្វូន ឬ ថេប្លេតឡើយ ហើយក៏មិន ធ្លាប់មានបញ្ហា ជ្រៀតចូល តាមការវាយប្រហារ តាមរយៈ ស្មាតហ្វូន និង ថេប្លេត ពីមុន មកដែរ។

ការ Jailbreak ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​មែន​ទេ? (ចំណាយ​ពេល​អាន​ដើម្បី​ស្វែងយល់)

ចំពោះឧបករណ៍ដែល Jailbreak រួចរាល់ អ្នកនឹង មានភាព ងាយស្រួល ក្នុងការ ប្រើប្រាស់ ជាងមុន អ្នកអាចតម្លើង Tweak កែឆ្នៃប្រព័ន្ធ ប្រតិបត្តិការ iOS គ្រប់បែបយ៉ាង តាមដែលខ្លួន ចង់បាន មិនត្រឹមតែប៉ុណ្ណោះ អ្នកអាច ធ្វើការ កែឆ្នៃ កម្មវិធី ឬ ហ្គេមផ្សេងៗ បានទៀតផង អាស្រ័យ ទៅលើប្រព័ន្ធ សុវត្ថិភាពរបស់ កម្មវិធី និង ហ្គេមនោះដែរ។

និយាយរួមទៅប្រសិនបើអ្នកចង់ស្វែងយល់ពី ប្រព័ន្ធប្រតិបត្តិការ iOS អោយកាន់តែ ច្រើនគួរតែ ធ្វើការ Jailbreak តែសូមគិត ផងថា បើឧបករណ៍ របស់អ្នកសុទ្ធតែ ឯកសារ តែមិនសូវ សំខាន់សម្រាប់ ការប្រើប្រាស់ ផ្ទាល់ខ្លួន សឹមធ្វើការ Jailbreak។ តែបើឧបករណ៍ របស់អ្នក សម្រាប់រក្សា ទុកឯកសារ ផ្ទាល់ខ្លួន និង ចង់អោយ ទូរស័ព្ទរបស់អ្នក មានសុវត្ថិភាព ខ្ពស់ មិនចង់អោយ មានបញ្ហា ពុំគួរ Jailbreak ឡើយ។

  • ដោយ: Meng
  • 9:24 AM, 18 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ