របៀប​តម្លើង ផ្សារ​កម្មវិធី 25pp ដើម្បី​ទាញ​យក​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ នៅ​លើ iOS 9!

មិត្តអ្នកអាន ដែលប្រើប្រាស់ នូវស្មាតហ្វូន iPhone ភាគច្រើន ប្រាកដជា បានស្គាល់ រួចមកហើយ ជាមួយនឹង ផ្សារកម្មវិធី ដ៏ល្បីមួយ ដែលមាន ឈ្មោះថា “25pp” ដែលវា គឺជា Store មួយរបស់ចិន សម្បូរទៅដោយ កម្មវិធី សម្រាប់ប្រព័ន្ធ iOS ជាច្រើន ដែលឥត គិតថ្លៃ និយាយរួមទៅ មិនមាន កម្មវិធីណា ដែលគិតលុយ នោះទេ នៅក្នុង Store មួយនេះ។

របៀប​តម្លើង ផ្សារ​កម្មវិធី 25pp ដើម្បី​ទាញ​យក​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ នៅ​លើ iOS 9!

ចំពោះរបៀបតម្លើង វាវិញ ខេមបូ ក៏ធ្លាប់បានបង្ហាញ ម្តងមកហើយ ផងដែរ កាលពី iOS 8 ក៏ប៉ុន្តែ ដោយសារតែ មានប្រិយមិត្ត ជាច្រើន មានបញ្ហា ជាមួយនឹង ការតម្លើង នៅក្នុង iOS 9 ក៏ដូចជា មិនសូវយល់ ច្បាស់នោះ ទើបយើងខ្ញុំ សម្រេចចិត្ត លើកយកវា មកបង្ហាញ ម្តងទៀត តែម្តងទៅ។ ហើយក៏បានអម មកជាមួយនឹង វីដេអូបង្ហាញ ពីរបៀបតម្លើង ផងដែរ។ ដូចនេះ ដើម្បីកុំអោយ ខាតពេល យូរនោះ សូមតាមដាន ទាំងអស់គ្នា !!!

តម្រូវការ

  • iPhone/iPad ដែលដំណើរការដោយ iOS 9
  • ត្រូវតែបាន jailbreak និងតម្លើង Cydia មកស្រាប់

វិធីសាស្រ្ត

  • ជាដំបូង សូមបើក Cydia > រួចធ្វើការបន្ថែម Source មួយដែល មានឈ្មោះថា “apt.25pp.com”
  • ក្រោយមកទៀត នៅក្នុង Cydia ដដែល​ សូមចូល ទៅកាន់ Sources > ចុចលើ Source ដែលបាន Add > ចុចលើ All Packages > ចុចលើ PP វើសិន 0 និងធ្វើការតម្លើង ហើយពេលតម្លើងចប់ សូមចុចពាក្យ Reboot
  • ពេល Reboot ចប់ អ្នកនឹង​ ទទួលបាន កម្មវិធី 25pp នៅលើ Homescreen របស់អ្នក ជាក់ជាមិនខាន។

សម្រាប់មិត្តអ្នកអាន ដែលមិនទាន់ច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ សម្រាប់មិត្តអ្នកអាចដែល ចង់ធ្វើការតម្លើង Tweak នេះសូម អានអត្ថបទ និង មើលតាមការ​ណែនាំ ​អោយបាន ច្បាស់ជា មុនសិន សឹមធ្វើការ សម្រេចចិត្ត តម្លើង ព្រោះអី ខេមបូរីផត មិនទទួល ខុសត្រូវ ​រាល់បញ្ហា សម្រាប់ប្រិយមិត្ត ដែលមិនបាន ធ្វើតាមការ ណែនាំ របស់យើង ត្រឹមត្រូវឡើយ។

សរុបមកវិញ វិធីនេះ អាចធ្វើបានតែ ឧបករណ៍ណា ដែលបាន jailbreak ហើយរួច តែប៉ុណ្ណោះ។ ចំណែកឯ វិធីសាស្រ្ត តម្លើងវា នៅលើឧបករណ៍ មិនទាន់ jailbreak នោះ យើងខ្ញុំនឹង ខិតខំ ស្វែងរកនូវ វិធីសាស្រ្ត មក បង្ហាញជូន ប្រិយមិត្ត នៅពេល ក្រោយៗទៀត។

  • ដោយ: Mai
  • 9:29 AM, 18 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ