ឆា​តៅហ៊ូ​គ្រឿងការី​

Sanofi

*​គ្រឿងផ្សំ​

– តៅហ៊ូ​ហាន់​ជា​រាង​បួន​ជ្រុង (​ទំហំ ១ សង់ទីម៉ែត្រ​កន្លះ​) ១ បន្ទះ​ធំ
– ស្ករស ១ ស្លាបព្រា​បាយ​កន្លះ​
– ទឹកស្អាត ១ ស្លាបព្រា​បាយ​
– ខ្ទឹមស​បុក​ម៉ដ្ឋ ២ ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ​ស ១ ស្លាបព្រា​បាយ​
– ម៉ា​សាឡា ( Masala = គ្រឿងការី ) ១ ស្លាបព្រា​កាហ្វេ​កន្លះ​

– ប៉ា​ព្រី​កា ( Paprika = ម្ទេស​ប្លោក​ទុំ​កិន​ល្អិត ) ១ ស្លាបព្រា​កាហ្វេ​កន្លះ​
– អំបិល​ម៉ដ្ឋ កន្លះ​ស្លាបព្រា​កាហ្វេ
– ម្រេច​ម៉ដ្ឋ កន្លះ​ស្លាបព្រា​កាហ្វេ
– ប្រេង​ផ្កាឈូករ័ត្ន​បន្តិចបន្តួច
– ការ៉ុត​ហាន់​ជា​កង់ៗ បរិមាណ​តាម ការចូល​ចិត្ត
– ផ្សិត​អ៊ី​រី​ន​ជី ( Eringi ) ហាន់​តាម​ការចូល​ចិត្ត ឬ​ប្រើ​បន្លែ​ផ្សេងៗ​ទៀត​បាន​តាម​ចំណង់​ចំណូលចិត្ត​ដូចគ្នា ។​

*​វិធី​ធ្វើ​

១ – លាយ​ផ្សំ​ស្ករស ទឹក និង ទឹកស៊ីអ៊ីវ​ស​ចូលគ្នា កូរ​ឱ្យ​ស្ករស​រលាយ ដាក់​គ្រឿង​​ការី ម្តេ​ស​ប្លោក​កិន​ម៉ដ្ឋ អំបិល​ម៉ដ្ឋ ខ្ទឹមស និង ម្រេច​ចូល ។ កូរ​មួយ​សា​ទៀត ដាក់​តៅហ៊ូ បន្ទាប់មក​ច្របល់​គ្រឿងទេស​ជាមួយ​តៅហ៊ូ និង ផ្អាប់​ចោល​រយៈពេល ៥ នាទី សម្រាប់​ទុក​ប្រី​ការ ។​

២ – ដាក់​ឆ្នាំងខ្ទះ ចាក់​ប្រេង​ផ្កាឈូករ័ត្ន ដាក់​តៅហ៊ូ​ដែល​ផ្អាប់​ទុក ចៀន​ដោយ​ប្រើ​ភ្លើង​រឹមៗ​រហូត​ទាល់តែតៅហ៊ូ​ឆ្អិន​ឡើង​ពណ៌​លឿង​ទើប​ដួស​ដាក់​ចាន ។ បន្ទាប់មក​ដាក់​បន្លែ​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំងខ្ទះ​ដដែល ហើយកូរត្រ​ឡប់​រហូត​ទាល់តែ​ឆ្អិន និង ដួស​ដាក់​ចាន តៅហ៊ូ រួច​យកមក​បរិភោគ​តែម្តង ៕


Related