តូចចិត្ត ​បងប្រុស​ស្តីបន្ទោស ​ផឹកថ្នាំ​បំពុល​កុក​ សម្លាប់​ខ្លួន

ខេត្តកំពង់ស្ពឺ ៖ យុវជន​វ័យក្មេង​ម្នាក់​ខឹង​បងប្រុស​ស្តីបន្ទោសបានដើរ​ចូល​ព្រៃ​លេបថ្នាំ​បំពុល​កុកសម្លាប់​ខ្លួន​ ហើយ​ដើរទៅ​ដេក​លើ​អង្រឹង​កៀន​ផ្ទះ​សន្លប់​ស្តូកស្តឹង​រយៈពេល​២​ម៉ោង​ទើប​បងប្រុស​ជីដូនមួយ​ប្រទះ​ឃើញ​​​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣​រសៀល​ ថ្ងៃ​ទី​១៦ ​តុលា ២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​មានឈ្មោះ ប៉ិច អូន​តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្រុស​ជីដូនមួយ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា គាត់​មិន​បានដឹង​ថា​ ២​នាក់​បងប្អូន​ខាងលើ​ឈ្លោះប្រកែក​គ្នា​រឿង​អី​ទេ ព្រោះ​ផ្ទះ​របស់​គាត់​នៅ​ភូមិជាមួយ​គ្នា​ តែ​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរទៅ​លេង​នៅផ្ទះ​របស់​គាត់​បាន​បន្តិច​ស្រាប់តែ​បងប្រុស​ទី​៨​របស់​គេ​បាន​ស្ដីបន្ទោស​ឲ្យ​ជន​រង​គ្រោះ​ ហើយ​ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​រូប​គាត់​ក៏​បាន​ហាមឃាត់​ឈប់​ឲ្យ​បងប្រុស​ទី​៨​ស្តីបន្ទោស​ប្អូន​ទៀត រួច​ហើយ​បាន​ដេញ​ជន​រង​គ្រោះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បានដឹង​ថា ​ប្អូនប្រុស​ចិត្តខ្លាំង​ខឹង​បងប្រុស​ស្តីបន្ទោស​បាន​ដើរ​ចូល​ក្នុង​ព្រៃ​យក​ថ្នាំ​បំពុល​កុក​លេប​អស់​ជា​ច្រើន​គ្រាប់​ ហើយ​ទូរស័ព្ទ​ប្រាប់​មិត្ត​ភ​ក្កិ​ថា​ គេលា​ហើយ​នេះ​ជា​ជីវិត​ចុង​ក្រោយ​របស់​គេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​មិត្ត​ភ​ក្កិ​ម្នាក់​ដែល​នៅផ្ទះ​ជិត​បងជីដូនមួយ​បាន​ដើរទៅប្រាប់​ថា ​ជន​រង​គ្រោះ​ទូរស័ព្ទ​មក​ប្រាប់​ហាក់ដូចជា​មិនសូវ​ស្រួល ធ្វើ​ឲ្យ​គាត់​អង្គុយ​គិត​រយៈពេល​២​ម៉ោង​ក៏​បាន​សម្រេចចិត្ត​ដើរទៅ​ផ្ទះ​របស់​ជន​រង​គ្រោះ​ឃើញ​ជន​រង​គ្រោះ​ដេក​សន្លប់ស្តូកស្តឹង​នៅ​លើ​អង្រឹង​ដាស់​មិន​ព្រម​ភ្ញាក់​ទើប​គាត់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្នល់ទទឹង​ដើម្បី​លាង​ក្រពះ តែ​ដោយសារ​តែ​អាកា​រៈ​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក​ក៍បាន​បញ្ជូន​បន្ត​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈបន្ត​ទៀត ។

ពេល​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ​ ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ដោយសារ​ជាតិ​ថ្នាំ​ជ្រាបចូល​ក្នុង​ខ្លួន កំពុង​ដាក់​អុក​ស៊ី​សែន​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ ៕

តូចចិត្ត ​បងប្រុស​ស្តីបន្ទោស ​ផឹកថ្នាំ​បំពុល​កុក​ សម្លាប់​ខ្លួន
តូចចិត្ត ​បងប្រុស​ស្តីបន្ទោស ​ផឹកថ្នាំ​បំពុល​កុក​ សម្លាប់​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត