ជិះ​ម៉ូតូ​បណ្តើរ ឆ្លៀត​កក់​សក់​បណ្តើរ​​​ លទ្ធ​ផលនឹង​​ត្រូវ​ផាក​ពិន័យ​ស្ពឹក​មុខ

ជិះ​ម៉ូតូ​បណ្តើរ ឆ្លៀត​កក់​សក់​បណ្តើរ​​​ លទ្ធ​ផលនឹង​​ត្រូវ​ផាក​ពិន័យ​ស្ពឹក​មុខ

​បុរស​ពីរ​នាក់​​​ជិះ​​​ម៉ូតូ​ឌុប​គ្នា​ដោយ​អ្នក​ជិះ​ពី​ក្រោយ​កក់​សក់​​​ឲ្យ​អ្នក​ឌុប​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​តៃវ៉ាន់។​ វីដេអូ​​​​បង្ហាញ​​ពី​សកម្មភាព​​នោះ​ត្រូវ​បាន​ចែក​ចាយ​ច្រើន​ក្នុង​បណ្តាញ​ហ្វេសប៊ុក​​តៃវ៉ាន់ ចំណែក​​បុរស​ទាំង​​នោះ​​នឹង​​ត្រូវ​ប៉ូលិស​ផាក​ពិន័យ​ធ្ងន់​ដៃ​ផង​ដែរ។

 

ជិះ​ម៉ូតូ​បណ្តើរ ឆ្លៀត​កក់​សក់​បណ្តើរ​​​ លទ្ធ​ផលនឹង​​ត្រូវ​ផាក​ពិន័យ​ស្ពឹក​មុខ

 
តាម​សារពត៌មាន​​ CTITV វីដេអូ​សកម្មភាព​​បុរស​​ជិះ​​ម៉ូតូ​កក់​សក់​ឲ្យ​​គ្នា​​នោះ​បាន​ថត​​​នៅ​លើ​ផ្លូវ​ Highway លេខ​២៧​ក្នុង​តំបន់​ Pingtung ក្បែរ​ក្រុង​ Gaoshu ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់។ ក្នុង​សកម្មភាព​ខាង​លើ​នោះ​មាន​​​មនុស្ស​៦​នាក់​រាប់​ទាំង​បុរស​​​ពីរ​នាក់​ដែលជិះ​​ម៉ូតូ​​នោះ​ផង ដោយ​មាន​​​មិត្តភក្តិ​ពួក​គេ​​៤​នាក់​ទៀត​ជា​អ្នក​ថត​​សកម្មភាពឲ្យ ​បន្ទាប់​ពី​​ក្រុម​ពួក​គេ​​​​ត្រលប់​មក​​​ពី​ងូត​ទឹក​សមុទ្រ។
 
ក្រោយ​វីដេអូ​​នោះ​បាន​បង្ហោះ​​លើ​អ៊ីនធឺណិត​ មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ ហើយ​ក៏​មាន​ទាំង​មតិ​​រិះ​គន់​ និង​មតិ​​កំប្លែង​ហួស​ចិត្ត​​លើ​សកម្មភាព​ពួក​គេ​​ ដោយ​អ្នក​ខ្លះ​បាន​​សរសេរ​ថា​ជា​ការ​​​ចំណេញ​ពេល​វេលា ខ្លះ​ទៀត​ថា​ជា​រឿង​គ្រោះ​ថ្នាក់។ យ៉ាង​ណា​ក្តី​ លោក​​​ Huang Zengzhang មេ​បញ្ជាការ​ប៉ូលិស​តំបន់​ Hualian បាន​ប្រាប់​​​ទៅ​សារពត៌មាន​ថា​ ​​​៖ ” វា​គ្រោះ​ថ្នាក់​​ណាស់ ​បើ​សាប៊ូ​កក់​សក់​នោះ​ចូល​ភ្នែក​អ្នក​ឌុប ហើយ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ទៀត​ផង”។
 
តាម​មន្រ្តី​ប៉ូលិស​អ្នក​នាំ​ពាក្យ​ យោង​តាម​ច្បាប់​ចរាចរណ៍​កោះ​តៃវ៉ាន់ បុរស​ជិះ​​​ម៉ូតូ​​ឌុប​គ្នា​និង​កក់​សក់​ឲ្យ​គ្នា​​នោះ​នឹង​ត្រូវ​រង​ពិន័យ​ ២៤០០០ ដុល្លារ​តៃវ៉ាន់​ថ្មី​ (ស្មើ​នឹង​ ៧៤៥​ដុល្លារ​អាមេរិក) ពី​លើ​ការ​មិន​ពាក់​មួក​សុវត្ថិភាព​។ នេះ​មិន​គិត​រាប់​បញ្ចូល​ទាំង​​ការ​ពិន័យ​លើ​សកម្មភាព​ខុស​ឆ្គង​របស់​ពួក​គេ​ផង៕
 

 
ចុចអាន៖ បុរស​​​ចំណាស់​​​ ជិះ​​ម៉ូតូ​​​៩ខែ ​​ឆ្លង​ពី​ចិន​​ដល់​​កម្ពុជា និង​៣ប្រទេស​ផ្សេង​ទៀត
 
ចុចអាន៖ ជីតា​ឲ្យ​ចៅ​ស្រី​​អាយុ​២​ឆ្នាំ​បើក​ម៉ូតូ​ (វីដេអូ)
 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail