តាអាយុ៦១ឆ្នាំ​ ឃើញក្មេងស្រី​អាយុ១១ឆា្នំ​កំពុងដើរតាមផ្លូវ​ ល្បួងឲ្យលុយ​នំាចូលក្នុងផ្ទះរំលោភ

ខេត្តពោធិសាត់ ៖​ បុរសចំណាស់ម្នាក់​ឃើញក្មេងស្រីកំពុងដើរតាមផ្លូវ​ ក៍ល្បួងឲ្យលុយនំាចូល​ផ្ទះចាប់រំលោភ​ រួចរត់គេចខ្លួនបាត់​ ក្រោយពីក្មេងស្រី​រងគ្រោះនិយាយបា្រប់​ឪពុកម្តាយ ​និងប្តឹងសមត្ថកិច្ចមូលដ្ឋាន ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ហេតុការណ៍ចាប់រំលោភនេះ ​កើតឡើងនៅម៉ោង៣និង៥៥នាទី​រសៀលថ្ងៃទី១៧​ តុលា ២០១៥ នៅក្នុង​​ស្រុកបាកាន ។

សេចក្តីរាយការណ៍​បានបន្តថា ​ជនសង្ស័យឈ្មោះ ទឹម តែម ​អាយុ៦១ឆា្នំ ​ចំណែកក្មេងស្រីរងគ្រោះអាយុ១១ឆា្នំ ​រស់នៅក្នុងស្រុក​បាកានជាមួយគ្នា ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕