ជួបជាមួយ ស្តេចញុំាម្ទេស មួយថ្ងៃ ពិសាអស់ ២គីឡូកន្លះ

ចិន៖ អ្នកប្រាកដជា ធ្លាប់បានអានព័ត៌មានមួយចំនួន និងការចុះផ្សាយអត្ថបទរបស់ ខ្មែរឡូត ផងដែរអំពី ប៉ុន្តែសំរាប់បុរសជនជាតិចិនម្នាក់នេះវិញ ខុសប្លែកពីមនុស្សធម្មតា ដោយពិសាផ្លែម្ទេស ២គីឡូកន្លះ ជារៀងរាល់ថ្ងៃ មិនគួរឲ្យជឿ។

ជួបជាមួយ ស្តេចញុំាម្ទេស មួយថ្ងៃ ពិសាអស់ ២គីឡូកន្លះ
លោក Li Yongzhi ស្តេចពិសាម្ទេស

នេះបើយោងតាមប្រភពព័ត៌មានចិន Henan បានឲ្យដឹងថា លោក Li Yongzhi អាចញុំាផ្លែម្ទេស ១គីឡូកន្លះ ទៅ ២គីឡូកន្លះ ជារៀងរាល់ថ្ងៃ។ លោក Yongshi ដាំដើមម្ទេស ៨ប្រភេទ នៅក្រៅផ្ទះសំរាប់គាត់ដោយខ្លួនឯង សំរាប់ ពិសាជារៀងរាល់ថ្ងៃតែម្តង។

លោក Yongshi បាននិយាយថា មនុស្សគ្រប់គ្នា ចាប់ផ្តើមថ្ងៃថ្មីដោយដុសសំអាតធ្មេញ តែចំពោះគាត់ គឺញុំាផ្លែម្ទេស ជារៀងរាល់ព្រឹក ដូចជាការខ្ពុរមាត់ដូច្នោះដែរ។ គាត់រៀបរាប់បន្ត គាត់ចូលចិត្តពិសាផ្លែម្ទេស តាំងពីគាត់នៅ កុមារភាព ហើយប្រសិនជាគ្មានផ្លែម្ទេសនេះ គាត់ប្រហែលជា គ្មានអាហារហូបនោះដែរ។

យ៉ាងណាមិញ ទម្លាប់ពិសាផ្លែម្ទេសយ៉ាងច្រើនខុសប្លែកពីគេ ដូចនេះ បានជួយឲ្យលោក Yongshi ល្បីពេញ ប្រទេសចិនដែរ និងត្រូវបានគេអញ្ជើញឲ្យឡើងសម្តែង ក្នុងកម្មវិធីប្រឡងប្រជែងទេពកោសល្យ លើប៉ុស្តិ៍ទូរទស្សន៍ទៀតផង។

ទោះជាយ៉ាង មិនមានការធានា ឬការណែនាំណាមួយ ដែលអាចបញ្ជាក់បានថា ពិសាផ្លែម្ទេសច្រើនដូចបុរសខាងលើនេះ ទទួលបានលទ្ធផលល្អឡើយ។ ដូចនេះ សូមប្រិយមិត្តទាំងអស់ មេត្តាកុំយកតម្រាប់តាម ព្រោះគាត់អាចនឹងមានវិធីសាស្ត្រ និងបច្ចេកទេសអ្វីម្យ៉ាង ដែលយើងមិនបានដឹងក៏អាចថាបាន៕

ជួបជាមួយ ស្តេចញុំាម្ទេស មួយថ្ងៃ ពិសាអស់ ២គីឡូកន្លះ
ជួបជាមួយ ស្តេចញុំាម្ទេស មួយថ្ងៃ ពិសាអស់ ២គីឡូកន្លះ
លោក Yongshi ឡើងសម្តែង ក្នុងកម្មវិធីប្រឡងប្រជែងទេពកោសល្យ លើប៉ុស្តិ៍ទូរទស្សន៍

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត