កម្លាំង​នគរបាល​ ខេត្ត​បន្ទាយមានជ័យ​​ បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា​ ជួញដូរ​គ្រឿងញៀន​ ៣នាក់​ នៅស្រុក​ព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះ បានចុះទៅបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាជួញ ដូរគ្រឿងញៀន កាលពីវេលាម៉ោង ៣:១២នាទីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលំ ភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ផងដែរ ។

នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ធិន សិុនដេត បានថ្លែងថា ជនសង្ស័យទី១ឈ្មោះ ថេង សាគរ អាយុ២៥ឆ្នាំ មុខរបរកាប់ជ្រូក រស់នៅភូមិចក្រីឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ទី២ឈ្មោះ គី វណ្ណឈីវ អាយុ២០ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ និងទី៣ឈ្មោះ ណែម សីហា អាយុ២០ឆ្នាំ រស់នៅភូមិគោកតាសុក ឃុំពន្លៃ ស្រុកព្រះនេត្រព្រះ ។

លោក ធិន សិុនដេត បានបញ្ជាក់ថា ក្រោយទទួលបានព័ត៏មាន ស្តីពីសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ កម្លាំងរបស់លោក សហការជាមួយ នគរបាលស្រុក ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ស្នងការ និងមានការឯកភាពតាមផ្លូវច្បាប់ពីតំណាងអយ្យការផងនោះ បានចុះទៅស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសួរនាំ និងឃុំខ្លួន នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕