សារប្រិយមិត្ត៖ នៅផ្សារដីហុយ អាជីវករយកផ្លូវចូលធ្វើតូប ឯសម្រាមទុកចោល គ្មានអ្នកអើពើ (មានវីដេអូ)

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥ ប្រិយមិត្តម្នាក់ បានផ្តល់ព័ត៌មានចូលមកក្នុងប្រអប់ Inbox របស់ Khmerload សំណូមពរឲ្យជួយផ្សព្វផ្សាយ អំពីបញ្ហាសំរាមនៅម្តុំផ្សារដីហុយ។

ប្រិយមិត្តរបស់យើង បានផ្តល់ព័ត៌មានឲ្យដឹងថា៖ «នៅផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមបណ្តោយផ្លូវ 1019 អាជីវករនៅផ្សារដីហុយជាច្រើននាក់ បានយកផ្លូវសាធារណ: មកធ្វើជាតូបលក់ (ផ្លូវចូលក្នុងផ្សារ)។ ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណ:នៅខណ្ឌ ធ្លាប់បានមករៀបចំដែរ តែគ្មានលទ្ធផល។ សម្រាមនៅផ្សារក៏គ្មានអ្នកណារៀបចំឲ្យមានរបៀបរៀបរយសោះ ដាក់នៅពីមុខចិញ្ចើមផ្លូវបែបនេះ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។

ប្រិយមិត្តដដែលបានបញ្ជាក់ថា បញ្ហានេះកើតមានជាច្រើនឆ្នាំមកហើយ តែខាងសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់សាធារណ:មិនអើពើ។ ប្រិយមិត្តរូបនេះ សំណូមពរមេត្តា ឲ្យជួយផ្សព្វផ្សាយបញ្ហានេះ ដើម្បីឲ្យអ្នករៀបចំសណ្តាប់ធ្នាប់បានជ្រាប៕ សូមទស្សនាវីដេអូខាងក្រោម៖

សារប្រិយមិត្ត៖ នៅផ្សារដីហុយ អាជីវករយកផ្លូវចូលធ្វើតូប ឯសម្រាមទុកចោល គ្មានអ្នកអើពើ (មានវីដេអូ)
សារប្រិយមិត្ត៖ នៅផ្សារដីហុយ អាជីវករយកផ្លូវចូលធ្វើតូប ឯសម្រាមទុកចោល គ្មានអ្នកអើពើ (មានវីដេអូ)សារប្រិយមិត្ត៖ នៅផ្សារដីហុយ អាជីវករយកផ្លូវចូលធ្វើតូប ឯសម្រាមទុកចោល គ្មានអ្នកអើពើ (មានវីដេអូ)

វីដេអូ៖ ប្រិយមិត្តផ្តល់ឲ្យ

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត