លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​


លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​

ក្រដាស​ប្រាក់​​​បុរាណ​មួយ​សន្លឹក​​​​​ដែល​ស្មើ​តម្លៃ​​​៣,៨៦​​​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​​ តែ​ដោយ​សារ​មាន​បង្កប់​ពាក្យ​ SEX​​ ​​​​​​លើ​​រូបភាព​បោះពុម្ព​ក្នុង​លុយ​ ​ធ្វើ​​ឲ្យ​វា​​លក់​បាន​​​ដល់ទៅ​៥១៨​ដុល្លារ។​

 

លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​
 
 
ក្រដាស​ប្រាក់​បុរាណ​៥០​រូពី​មួយ​សន្លឹក​​របស់​ប្រទេស ​Seychelles (ប្រទេស​អាហ្វ្រិក​ខាង​កើត)​ ខាង​លើ​នោះ​​ត្រូវ​បាន​បោះ​ពុម្ព​​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៨​ – ១៩៧៣។ នៅ​លើ​​រូប​ភាព​​ដើម​​ដូង​លើ​ក្រដាស​ប្រាក់​​ស្ថិត​​នៅ​ខាង​ក្រោយ​រូប​ម្ចាស់​ក្សត្រី​នោះ​មាន​បង្កប់​​ពាក្យ​ថា​ SEX នៅ​ពេល​គេ​បង្វែរ​រូប​នោះ​ ដែល​​ក្រោយ​មក ​វា​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លក់​ដេញ​ថ្លៃ​​​ក្នុង​តំបន់ ​Dorset ប្រទេស​អង់គ្លេស ​ព្រោះ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​​លើ​វា។

 

តាម​លោក ​Timothy Medhurst ប្រធាន​ផ្នែក​​លក់​​ពី​កន្លែង​​ដេញ​ថ្លៃ​​​​នៅ​ហាង​​​ Duke​ លើ​ការ​ប្រកាស​​លក់​លុយ​បុរាណ​មួយ​សន្លឹក​នោះ​​បាន​ឲ្យ​ដឹង​ថា​​ ពុំ​មាន​ការ​ឲ្យ​ដឹង​ច្បាស់​ពី​ប្រភព​​នៃ​អ្នក​បោះពុម្ព​​​ក្រដាស​ប្រាក់​នោះ​ឡើយ។​ ប៉ុន្តែ​​​គេ​អាច​សន្និដ្ឋាន​ថា ​ជា​ស្នាដៃ​របស់​ក្រុម​អ្នក​បោះ​ពុម្ព​ឯករាជ្យ​ណា​មួយ​ ព្រោះ​​មាន​ក្រដាស​​ប្រាក់​ប្រភេទ​នេះ​​ផ្សេង​ទៀតដែរ​ដែល​​មាន​ពាក្យ​​បង្កប់​ពាក្យ​ថា​ Scum ​ដែល​មាន​ន័យ​ថា​ “ស្មោកគ្រោក” ។ យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​ក្រដាស​ប្រាក់​បង្កប់​ពាក្យ​ SEX នោះ ​ហើយ​គេ​រំពឹង​ថា ​អាច​​លក់​វា​ក្នុង​តម្លៃ​ ២០០​ផោន (៣០៨​ដុល្លារ)។ ជា​ចុង​ក្រោយ ​​​​ក្រដាស​ប្រាក់​នោះ​​ត្រូវ​បាន​គេ​ទិញ​យក​ក្នុង​តម្លៃ​ ៣៣៦ ផោន​ ស្មើ​នឹង​៥១៨​ដុល្លារ។

 

លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​
 
 
គួរ​បញ្ជាក់ថា ​​​​​​​​លុយ​បុរាណ​​របស់​ប្រទេស Seychelles ដែល​ទទួល​បាន​ឯករាជ្យ​ពី​​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៧៦​​នោះ​ត្រូវ​បាន​ដាក់​​​លក់​ក្នុង​​ហាង​ដេញ​ថ្លៃ​​​ប្រទេស​អង់គ្លេស​​ក្នុង​​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ជា​មួយ​នឹង​វត្ថុ​កាក់​និង​លុយ​បុរាណ​​មួយ​ចំនួន​ទៀត៕

 

លុយ​​បុរាណ​​តម្លៃ​​​​​​​​តែជាង​៣​ដុល្លារ ​លក់​បាន​​​ដល់ទៅ៥១៨​ដុល្លារ ព្រោះតែ​​​​​​​មាន​​បង្កប់​ពាក្យ ​​SEX ក្នុង​រូប​

 
ចុចអាន៖ រូប​មនុស្ស​ស្រី​​លើក​ដំបូង នឹង​មាន​លើ​​ក្រដាស​ប្រាក់​១០​ដុល្លារ​​ថ្មី​
 
ចុចអាន៖ ហេតុផល​៥​ ​​អ្នក​រៀប​ការ​ថ្មី​ថ្មោង ​គួរ​ទុក​ដាក់​លុយ​កាក់​​រួម​គ្នា

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro
​​​