រដ្ឋា ឈ្នះ ឯ ហ៊ុច និង ស៊ីណាតចាញ់

ភ្នំពេញ:    ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV​ព្រឹក​ថ្ងៃទី​១៨​តុលា​ក្នុង​ការប្រកួត​មិត្តភាព​ជាមួយ​ថៃ​មានតែ​អ្នក ​ប្រដាល់​ម៉ន រដ្ឋា​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ម្នាក់​គត់​ដែល​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​គឺ​ឈ្នះ​Kham ដោយ​ពិន្ទុ ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​រដ្ឋា​មានប្រៀប​ទាំង ៥ ទឹក​ទោះបី​ពេលខ្លះ Kham ហាក់ដូចជា​គៀបសង្កត់​ក៏ពិតមែន​តែ​ រដ្ឋា​ដោះស្រាយ​បញ្ហា​បាន​ព្រមទាំង​វាយបក​សង​វិញ​បាន​យ៉ាង​ល្អ ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា ៥ ទឹក​ហើយ​ រដ្ឋា​បានទទួល​ជ័យជំនះ​លើ​Kham ដោយ​ពិន្ទុ ។​

​    ​ចាន់ ស៊ី​ណាត​ក្លឹប​និរោធ​ន៍​មានជ័យ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Phun Savath ដោយ​ពិន្ទុ​ដាច់​តែម្ដង​បន្ទាប់​ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

​     ​នៅ​ចុង​ទឹក​ទី ១Savath វិះ​តែ​នឹង​ដួល​ដោយសារ​កណ្ដាប់ដៃ​ស៊ី​ណាត​តែ​ស្នូរ​ជួង​បញ្ចប់​ទឹកបាន​ បន្លឺឡើង​ធ្វើ​ឲ្យ​ស៊ី​ណាត​បាត់បង់​ឱកាស​នៅ​ទឹក​ដំបូង​នេះ​តែម្ដង ។ ទឹក​ទី ២ Savatj​បញ្ចេញ​កែង​បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​ស៊ី​ណាត​មាន​របួស​ចុង​ភ្នែក​ស្ដាំ ​តែ​មិន​ធ្ងន់ធ្ងរ​ឡើយ​គឺ​អាជ្ញាកណ្ដាល និង គ្រូពេទ្យ​ឲ្យ​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​ទី ៥ ។​

​    ​៤​ទឹក​ចុងក្រោយ​ឱកាស​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​រប​ស់​Phun Savath ទាំងស្រុង​ទោះបី​ស៊ី​ណាត​ខំ​ស្ដារ​ស្ថាន​ភាព​ឡើង​វុ​ញ​ក៏​ទៅ​មិន​រួច​ដែរ ។​ស៊ី​ណាត​ចាញ់​ពិន្ទុ​ថៃ ។​

​    ​ការប្រកួត​រវាង​មឿ​ន សុខ​ហ៊ុ​ច​ក្លឹប​ពុទ្ធ​សេរី​វង្ស​ជាមួយ​អ្នក​ប្រដាល់​ថៃ​Phach Arun​ត្រូវ​បញ្ចប់​នៅ​ទឹក​ទី ២បន្ទាប់ពី​សុខ​ហ៊ុ​ច​បន្ថែម​លើ Arun បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​សន្លប់ ។ សុខ​ហ៊ុ​ច​ត្រូវ​កំណត់​ឲ្យ​ចាញ់​Arun នៅ​ទឹក​ទី ២​ដោយសារតែ​គេ​បំពាន​គូប្រកួត ។​