ព្រះមហាក្សត្រ យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​សំរាក​ព្រះកាយ នៅ​វៀតណាម ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២​តុលា​

ភ្នំពេញ: ​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​សំរាក​ព្រះកាយ នៅ​ទីក្រុង Hue និង​ទីក្រុង Dalat ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​១៩​តុលា ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​។ នេះ​បើតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥​។​

​ព្រះរាជសារ​របស់​ព្រះករុណា បង្ហាញថា ព្រះរាជដំណើរ​យាង​ទៅកាន់​ប្រទេស​វៀតណាម​នោះ គឺ​តាម​សំណើ​យាង​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​។ នៅក្នុង​ឱកាស​អវត្តមាន​របស់​ព្រះអង្គ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ព្រះអង្គ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

ព្រះមហាក្សត្រ យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​សំរាក​ព្រះកាយ នៅ​វៀតណាម ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២​តុលា​