នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនជាតិ​ចិន ២​នាក់ ទៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្នុងករណី​ជំរិត​ទារប្រាក់​

ខេត្តព្រះសីហនុ: នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន ២ នាក់ ពីបទ​ជំរិត​ទារប្រាក់ នៅកាស៊ី​ណូ លុច​ស៊ី​ស (​អតីត​សណ្ឋាគារ​លើ​ភ្នំ​ថ្មី​) ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​ផងដែរ​។​
 
​ជនជាតិ​ចិន​ទាំង ២​នាក់ ទី​១​ឈ្មោះ Wang Yongde ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E.4316558 មាន​សុពលភាព 09.02.2025 និង​ទី​២ ឈ្មោះ Wang Jingu ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E.47603789 មាន​សុពលភាព 30.03.2025​។​

មិនមាន​របាយការណ៍​បន្ថែម​អំពី​សកម្មភាព​ជំរិត​ទារប្រាក់​នេះ​ថា កើតឡើង​បែបណា​នោះឡើយ ប៉ុន្តែ​ក្រោយ​ឃាត់ខ្លួន ជនជាតិ​ចិន​ទាំង ២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​