ទស្សនា​តំបន់​ទេសចរណ៍​នៅ​ខេត្ត​មណ្ឌល​គី​រី​

Sanofi

 

​រមណីយដ្ឋាន​ទឹកជ្រោះរ​មនា ១

ទឹកជ្រោះរ​មនា ១ ស្ថិតនៅ​ក្នុងភូមិ​ពូ ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង មាន​ប្រជាពលរដ្ឋ​ចំនួន ៧១ គ្រួសារ ប្រជាជន​រស់នៅ​ទីនោះ​ប្រកបមុខរបរ​ចម្បង​គឺ​ធ្វើ​ចម្ការ មាន​ចម្ងាយ​ផ្លូវ ១៧ គីឡូម៉ែត្រ ពី​ទីរួមខេត្ដ ដោយ​ធ្វើដំណើរ​តាម​ផ្លូវលំ ។

រមណីយដ្ឋាន​ទឹកជ្រោះរ​មនា​១ នេះ គ្រប់គ្រង​ដោយ​គណៈកម្មការ​អន្ដរ​ឃុំ ដោយមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ដោយ​អាជ្ញាធរ​ថ្នាក់​ខេត្ដ មានការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ប្រតិ​ប​ត្ដិ​ខេត្ដ​មណ្ឌលគិរី និង ឧបត្ថម្ភ​ថវិកា​មួយចំនួន​ពី​អង្គការ​ដា​នី​ដា របស់​ប្រទេស​ដា​ណឺ​ម៉ាក ។

ចំណុច​ចម្បង​របស់​រមណីយដ្ឋាន​ទឹកជ្រោះរ​មនា ១ មាន​ទឹកជ្រោះ​ធម្មជាតិ ព្រៃភ្នំ ខ្យល់អាកាស​ល្អ ស្រស់ត្រកាល និង មាន​ភ្នំ​ជាច្រើន ។ ទឹកជ្រោះ​រម​នាទី​១ មាន​ល្បាក់ទឹក​ធ្លាក់​កម្ពស់ ៥ ម៉ែត្រ និង មុខកាត់​ទទឹង ១០ ម៉ែត្រ នៅ​រដូវវស្សា និង រដូវប្រាំង​ទឹក​មាន​កម្ពស់ ៦ ម៉ែត្រ មុខកាត់​ទទឹង ៨ ម៉ែត្រ ប៉ុណ្ណោះ ។

ទឹកជ្រោះរ​មនា​១ នេះ​ហូរ​ជា​ល្បាក់​ជម្រាល​ផ្នែក​ខាងក្រោម​មាន​អាង​ស្ដុក​ទឹក​យ៉ាង​ធំ​ដែល​អាច​ហែល​ងូត​លេង ។ ​ក្រៅពី​មាន​ទឹកធ្លាក់ នៅ​តំបន់​នេះ​មាន​ដើមឈើ​ធំៗ​ដែលជា​ម្លប់​យ៉ាង​ត្រជាក់​សម្រាប់​ភ្ញៀវទេសចរ​មក​លម្ហែកាយ​នឹង​បរិយាកាស​នៃ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នេះ ។




Related