កម្លាំងនគរបាល​ស្រុក​មង្គលបូរី​ បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​២នាក់ និង​ថ្នាំមួយ​ចំនួន​

បន្ទាយមានជ័យ៖ កម្លាំងនគរបាល ប៉ុស្តិរដ្ឋបាលបល្ល័ង្គ និងនគរបាលប៉ុស្តិតាឡំ របស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការ បង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនមួយចំនួនទៀត ។

មន្រ្តីនគរបាលស្រុកមង្គលបូរី បានអោយដឹងថា
នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កំលាំងអធិការដ្ឋាន ស្រុកមង្គលបូរី សហការជាមួយ កំលាំងប៉ុស្តិ៍គោកបល្ល័ង្គ និងកំលាំងប៉ុស្តិ៍តាទ្បំ បានធ្វើប្រតិបត្តិការពួនស្ទាក់បង្ក្រាបករណីប្រើប្រាស់ និងជួញដូរនៅសារ:ធាតុញៀនខុសច្បាប់ នៅចំណុចខាងជើងភូមិគោកបល្ល័ង្គ ឃុំគោកបល្ល័ង្គ ដោយឃាត់ខ្លួនបានអ្នកប្រើប្រាស់ម្នាក់ មាន ឈ្មោះភូ វ័ន្ត ភេទប្រុសអាយុ15ឆ្នាំ នៅភូមិប្រទ្បាយជ្រៃ ឃុំគោកបល្ល័ង្គ។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាលបាន ដកហូតបានថ្នាំញៀនប្រភេទគ្រាប់២គ្រាប់ ហើយរហូតដល់ម៉ោង ១៧៖៥០ នាទីកំលាំងបានបន្តទៅចាប់អ្នកចែកចាយម្នាក់ទៀត នៅចំណុចកណ្តាលវាលស្រែ ខាងត្បូងភូមិចុងគោក ឃុំតាទ្បំ ប្រហែល500ម៉ែត្រពីភូមិ ឃាត់ចាប់បានឈ្មោះស៊ុន ថន ភេទប្រុស អាយុ28ឆ្នាំ នៅភូមិឃុំខាងលើ ដកហូតបានរួមមានៈថ្នាំញៀនប្រភេទគ្រាប់ចំនួន8គ្រាប់,ទូរស័ព្ទដៃចំនួន2គ្រឿង និងម៉ូតូស្មាស1គ្រឿង។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយការបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យរូបនេះ ដែលក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៏ អាត់ ខែម នោះ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនភ្លាមៗ ទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

កម្លាំងនគរបាល​ស្រុក​មង្គលបូរី​ បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​២នាក់ និង​ថ្នាំមួយ​ចំនួន​