ព្រះមហាក្សត្រខ្មែរ យាងបំពេញ ព្រះរាជទស្សនកិច្ច នៅវៀតណាម នាថ្ងៃស្អែក

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាង បំពេញទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៩ ខែតុលា ស្អែកនេះ រហូត ដល់ថ្ងៃទី២២ ខែតុលា។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ដែលចេញផ្សាយនៅថ្ងៃ១៨ ខែតុលា នេះ បានឲ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលវៀតណាម។ ព្រះរាជដំណើរទស្សនកិច្ច៤ថ្ងៃនេះ អង្គព្រះមហាក្សត្រខ្មែរ នឹងយាងទៅទស្សនកិច្ចនៅទីក្រុង Hue និង ទីក្រុង Dalat។

យោងតាមព្រះរាជសារបានបញ្ជាក់ថា អំឡុងព្រះរាជអវត្តមានពីប្រទេសនេះ សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវបានតែងតាំងជាមុខរដ្ឋស្តីទី ដើម្បីមើលការងារជំនួសព្រះមហាក្សត្រ៕

ព្រះមហាក្សត្រខ្មែរ យាងបំពេញ ព្រះរាជទស្សនកិច្ច នៅវៀតណាម នាថ្ងៃស្អែក