លោក អ៊ាង ស៊ីផាន ចុះជួបសំណេះ សំណាលជាមួយ គ្រូបងៀន និងចែកអំណោយ ដាំដើមឈើ នៅវត្ត អង្គចង្អេរ ខេត្តតាកែវ

ភ្នំពេញ៖ រំលឹកអនុស្សាវរីយ៍ ពីអតីតកាល ដែលកន្លែងធ្លាប់ រៀន ដល់លោក នាសម័យកុមារភាព ដែល បានផ្តល់ចំណេះដឹងដល់រូបលោក រហូតបានក្លាយគ្រូបងៀននៅទីនោះ លោក អ៊ាង ស៊ីផាន បច្ចុប្បន្ន ជាអភិបាលខណ្ឌច្បារអំពៅ បានផ្តួចផ្តើមគំនិត ដឹកនាំមន្ត្រីរាជការសាលាខណ្ឌ នុងនាំអំណោយ ជា សម្ភារ:សិក្សា ទៅចែកជូន ដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្សដែលកំពុងរៀននៅ សាលាបឋមសិក្សាអង្គចង្អេរ ដើម្បីរំលឹកពីគុណកំណើតរបស់លោក ។

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ លោក អ៊ាង ស៊ីផាន ក៏បានផ្តាំផ្ញើអោយក្មួយៗ សិស្សានុសិស្ស ខិតខំរៀនសូត្រ បំពេញវិជ្ជាអោយបានល្អ សម្រាប់ថ្ងៃអនាគត អោយស័ក្តិសមជាទំពាំងស្នងប្ញស្សី ជាធនធានមនុស្សដ៏សំខាន់ ជំរុញលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ស្នើសូមអោយក្មួយឃ្លាតចាកឆ្ងាយលើបញ្ហាមួយចំនួន ដែលធ្វើអោយអាប់ឱនដល់សង្គមជាតិ ក៏ដូចជានាំទុក្ខ មកលើខ្លួនឯង និងសង្គមគ្រួសារ ដូចជាបញ្ហា គ្រឿងញៀន ដែលត្រូវបានគេមើលឃើញថា កំពុងរីកសាយភាយដល់ភូមិឋានរបស់យើងសព្វថ្ងៃនេះ ។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានជំរុញដល់គ្រូៗ ត្រូវរឹតបន្តឹងនូវវិន័យសិស្ស ជួយណែនាំដល់សិស្ស អោយចៀសឆ្ងាយពីបញ្ហាទាំងអស់នេះ ។

លោក ញ្ញាណ ចាន់សោភា បានអោយដឹងថា ក្នុងឱកាសចុះជួបសំណេះសំណាលនោះ លោក អ៊ាង ស៊ីផាន បានផ្តល់ជាថវិកាដល់ សាលាបឋមសិក្សា និងអនុវិទ្យាល័យអង្គចង្អេរ នូវថវិកា ២លានរៀល និងឧបករណ៍បំពងសម្លេង ២គ្រឿង ។ ដោយឡែកលោក ណុប ផា អភិបាលរងខណ្ឌ បានជួយជាបង់ថ្ម សម្រាប់អង្គុយលេង ចំនួន ៥គ្រឿងផងដែរ ។

ចំណែកលោកគ្រូ អ្នកគ្រូ ចំនួន ៣០រូប ក្នុងម្នាក់ៗ សារុង១ ក្រមា១ ថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្ស បឋមសិក្សាអង្គចង្អេរ ម្នាក់ៗ ១ម៉ឺនរៀល ។

ជាមួយគ្នានេះ លោក អ៊ាង ស៊ីផាន និងមន្ត្រី ក៏បានដាំកូនឈើ ចំនួន១៣០ដើម នៅក្នុងបរិវេណសាលានោះផងដែរ ។