Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

Neymar ​បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់​ឯង ​និង​ Assist ឲ្យ​ Luis Suarez ​ស៊ុត​១​គ្រាប់​ទៀត ខណៈ​ដែល​​ Barcelona បាន​យក​ឈ្នះ​លើ​ Rayo Vallecano ៥-២ និង​ជួយ​ឲ្យ​អ្នក​មាន​បុណ្យ មាន​១៨​​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​​ Real Madrid នៅ​ La Liga។

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

Barca ដែល​អវត្តមាន​ Super Star, Lionel Messi ​ដោយសារ​របួស ត្រូវ​ក្រុម​ភ្ញៀវ​ Vallecano ​នាំ​មុខ​ ១-០ មុន​​នៅ​​កីឡដ្ឋាន​ Camp Nou ​ដោយ​កីឡាករ​ Javi Guerra ​នាទី​១៥ តែ​ Neymar បាន​​ទទួល​បាល់​ពិន័យ​១​១​ម៉ែត្រ ២​គ្រាប់​នៅ​នាទី ២២ និង​៣២ បន្ទាប់​ពី​ខ្សែ​ការពារ​ក្រុម​ Vallecano ​បង្ក​កំហុស​ទាក់​ជើង ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ហើយ​តារា​ឆ្នើម​ប្រេស៊ីល​រូប​នេះ ​បាន​ស៊ុត​២​គ្រាប់​ទៀត នៅ​នាទី​៦៩ និង​៧០ មុន​នឹង​ Assist ឲ្យ​ Suarez ស៊ុត​គ្រាប់​ទី​៥ នាទី​៧៧ តែ​ត្រូវ​ Sánchez Ruiz ​រក​បាន​គ្រាប់​ទី​២ ឲ្យ​ក្រុម​ភ្ញៀវ នៅ​ចុង​ម៉ោង​នាទី​៨៦​វិញ។

 

Neymar ​បាន​ក្លាយ​ជា​កីឡាករ​ប្រេស៊ីល​ដំបូង​គេ ដែល​ស៊ុត​បាន​៤​​គ្រាប់ ក្នុង​១​ប្រកួត នៅ​ La Liga គិត​​តាំង​ពី​ Julio Baptista ​​ធ្លាប់​ធ្វើ​បាន​ម្ដង​នៅ​ក្រុម Sevilla ​កាល​ឆ្នាំ​២០០៤។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ឥឡូវ​ស៊ុត​បាន​៨​គ្រាប់​ហើយ រដូវ​កាល​នេះ​ និង​កំពុង​​​ឈរ​កំពូល​តារាង​ Top Scorer នៅ​ La Liga ផង​ដែរ ដោយ​​លើ​ Cristiano Ronaldo និង​ Karim Benzema ដែល​ស៊ុត​បាន​៦​គ្រាប់​ដូច​គ្នា៕

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

Neymar ​ស៊ុត​៤​គ្រាប់ Assist ១ ជួយ​ Barca ឈ្នះ Vallecano ៥-២

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Ronaldo ​​ស៊ុត​១​គ្រាប់​​ក្លាយ​ជា​ Top Scorer នៅ​ Real ​ផ្លូវ​ការ​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | dailymail