នារី​ម្នាក់​ញ៉ាំ​អេប៉ុង​​លាង​ចាន​​២០​​ដុំក្នុង​មួយ​ថ្ងៃ​ ជំនួស​អាហារ​ធម្មតា

នារី​ម្នាក់​ញ៉ាំ​អេប៉ុង​​លាង​ចាន​​២០​​ដុំក្នុង​មួយ​ថ្ងៃ​ ជំនួស​អាហារ​ធម្មតា

នារី​ជន​ជាតិ​អង់គ្លេស​ម្នាក់​​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​​សារព័ត៌មាន​របស់​​ប្រទេស​អង់គ្លេស ​ដោយ​សារ​​​តែ​នាង​ចូល​ចិត្ត​ញ៉ាំ​អេប៉ុង​​​លាង​ចាន ប្រហែល​២០​អេប៉ុង​ក្នុង​មួយ​ថ្ងៃ។

 នារី​ម្នាក់​ញ៉ាំ​អេប៉ុង​​លាង​ចាន​​២០​​ដុំក្នុង​មួយ​ថ្ងៃ​ ជំនួស​អាហារ​ធម្មតា

តាម​សារព័ត៌មាន ​The Sun ​កញ្ញា Emma Thompson វ័យ​២៣​ឆ្នាំ​មក​ពី​​ទី​ក្រុង​ North Tyneside ភាគ​​ឦសាន​ប្រទេស​អង់គ្លេស។ នាង​បាន​សារភាព​ថា ​​​នាង​ចូល​ចិត្ត​ញ៉ាំ​​អេប៉ុង​លាង​ចាន​ទាំង​នោះ​ដោយ​ដក​ទ្រនាប់​ចេញ ហើយជ្រលក់​ជា​មួយ​​សាប៊ូ​លាង​ចាន​ដែល​មាន​ក្លិន​ផ្លែ​ប៉ោម។ ​​Emma បញ្ជាក់ថា ​ទម្លាប់​បែប​នេះ​​​គឺ​មិន​មែន​នាង​មាន​ផ្ទៃ​ពោះ​​ទេ​ តែ​នាង​​ចូល​ចិត្ត​​វា​តាំង​ពី​នៅ​តូច​ ពេល​​ដែល​​នាង​ជញ្ជក់​​​​អេប៉ុង​ដុស​ក្អែល​ក្នុង​បន្ទប់​ទឹក។

​​​​​​​​​​​​​​Emma បាន​និយាយ​កំប្លែង​ថា​៖ ” ពេល​ខ្លះ​​មិត្តភ័ក្ដិ​ខ្ញុំ​បបួល​ទៅ​ញ៉ាំ​អី​ ពួក​គេ​ថា តោះ​យើង ​(Emma) ទៅ​ញ៉ាំ​អេប៉ុង​ជា​មួយ​ដំឡូង​និង​ទឹក​តែ។ ” នាង​បន្ត​​កំប្លែង​ទៀត​​ថា​ ” ពួក​គេ​ចូល​ចិត្ត​សាច់​គោ​ Steak តែ​ខ្ញុំ​ពិត​ជា​​ចូល​ចិត្ត​អេប៉ុង​លាង​ចាន​ វា​ក្រអូប​ ហើយ​មានរសជាតិ​​ឆ្ងាញ់​ប្លែក”។ ​

 

នារី​ម្នាក់​ញ៉ាំ​អេប៉ុង​​លាង​ចាន​​២០​​ដុំក្នុង​មួយ​ថ្ងៃ​ ជំនួស​អាហារ​ធម្មតា

មនុស្ស​ជា​ច្រើន​ចម្លែក​ភ្ញាក់​ផ្អើល​នឹង​រឿង​នេះ​ តែ​យ៉ាង​ណា​ក្ដី វេជ្ជបណ្ឌិត​ដែល​បាន​ដឹង​ពី​រឿង​របស់​ Emma បាន​​លើក​ឡើង​ថា​ ការ​ដែល​ Emma ញ៉ាំ​អេប៉ុង​លាយ​នឹង​ទឹក​សាប៊ូ​លាង​ចាន​នោះ ​​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​៕

 

 

ចុចអាន៖ រក​ការងារ​មិន​ចំ​ជំនាញ​ នារី​ម្នាក់ប្រកាស​​​​លក់​​​សញ្ញាប័ត្រ​តាម​អនឡាញ

ចុចអាន៖ ហេតុ​អ្វី​គួរ​ញ៉ាំ​​ទឹក​​ភ្លាម​ក្រោយ​​ពេល​ក្រោក​ពី​​គេង​?

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thesun , foxnews​​​​​