ក្រសួងសុខាភិបាល សៀរ៉ា លេអុន៖ វ៉ាក់សាំង ការពារជំងឺ អេបូឡា របស់ចិន "ពិតជាល្អ សម្រាប់ប្រើប្រាស់"

ហ្វ្រីតុន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ថា យោងតាម ការអះអាងរបស់មន្ត្រីមួយរូបមកពីក្រសួងសុខាភិបាលនៃប្រទេសសៀរ៉ា លេអុន បានបញ្ជាក់ថា វ៉ាក់ សាំងមួយប្រភេទដែលផលិតឡើងដើម្បីប្រឆាំងនឹងជំងឺអេបូឡា ដែលគេបានដឹងច្បាស់ ផលិតចេញ ពីក្រុមអ្នកវិទ្យា សាស្ត្រចិន នោះបានយកទៅធ្វើតេស្តរួចហើយ ឃើញថា "ពិតជាមានប្រសិទ្ធិភាព សម្រាប់ប្រើប្រាស់ប្រាកដមែន" ។

លោកវេជ្ជបណ្ឌិត Alie Wurie អ្នកត្រួតពិនិត្យសម្រាប់ការធ្វើតេស្ត ក្នុងដំណាក់កាលទី២ នៃការប្រើ ប្រាស់វ៉ាក់សាំងការពារជំងឺអេបូឡា បានបញ្ជាក់ថា ការវិនិច្ឆ័យទៅលើប្រសិទ្ធិភាពក្នុងគ្រាដំបូងនោះ ដោយចាក់បញ្ចូលទៅក្នុងពលរដ្ឋចិន ចំនួន១២០នាក់ និងពលរដ្ឋនៅតំបន់អាហ្វ្រិកចំនួន៦០នាក់ ពិតជាបានផលពិតមែន ដោយពួកគេមានជីវិតរស់រានបាន ។

លោកបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៅលើកទី១នោះ គឺ "វិជ្ជមានពិតមែន" ដែលអាចបង្ហាញឲ្យ ឃើញថា "មានសុវត្ថិភាពប្រសើរណាស់" សម្រាប់វ៉ាក់សាំង  ។

គេបានដឹងថា ដោយមានការសហការគ្នាររវាងក្រសួងសុខាភិបាលសៀរ៉ា លេអុន និងវិទ្យាស្ថាន ស្រាវជ្រាវនៅក្នុងប្រទេសចិន បានអនុវត្តន៍នូវការធ្វើតេស្ត លើវ៉ាក់សាំងជាលើកទី២ទៀត ។

គួរបញ្ជាក់ថា ប្រទេសសៀរ៉ា លេអុន ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែល ទទួលរងគ្រោះដោយសារការរាតត្បាតជំងឺអេបូឡា ខ្លាំងក្លាជាងគេ ៕

ក្រសួងសុខាភិបាល សៀរ៉ា លេអុន៖ វ៉ាក់សាំង ការពារជំងឺ អេបូឡា របស់ចិន "ពិតជាល្អ សម្រាប់ប្រើប្រាស់"