រកឃើញវ ត្តមានវីរុសមឺស នៅក្នុងខ្លួនសត្វអូដ្ឋ នៅកេនយ៉ា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ថា ក្រុមអ្នកវិទ្យា សាស្ត្របានរកឃើញវត្តមាន នៃវីរុសដែលបង្កផ្លូវដង្ហើមនៅឯមជ្ឈិមបូព៌ា នៅក្នុងខ្លួនសត្វអូដ្ឋ នៅក្នុង ប្រទេសកេនយ៉ា ។

យោងតាមការសិក្សាស្រាវជ្រាវ និងបានបោះពុម្ពផ្សាយជាផ្លូវការ កាលពីថ្ងៃសុក្រម្សិលមិញនេះ បាន បញ្ជាក់ថា ការស្រាវជ្រាវនាពេលថ្មីៗត្រូវបានរកឃើញ នូវវត្តមាននៃវីរុសបង្កជំងឺមឺស ដែលសម្ងំនៅក្នុង រាងកាយសត្វអូដ្ឋ ពោលគឺសត្វអូដ្ឋជិតពាក់កណ្តាល នៃចំនួនសត្វអូដ្ឋដែលកំពុងរស់នៅ ក្នុងប្រទេស កេនយ៉ា សុទ្ធសឹងមានផ្ទុកវិរុសនេះ ។

សូមបញ្ជាក់ថា ជំងឺមឺស (MERS) ដែលបង្កជាជំងឺលើផ្លូវដង្ហើមនៅក្នុងតំបន់មជ្ឈិមបូព៌ានោះ ជាមេរោគម្យ៉ាងដែលសាហាវ ហើយឆ្លងរាលដាលខ្លាំងក្លាណាស់ ។ អ្វីដែលគេបានដឹងនោះ ប្រទេស កេនយ៉ា ត្រូវបានគេចាត់ទុកថា ជាប្រទេសឈរក្នុងលំដាប់លេខ៣នៅលើពិភពលោក ដែលមានស្ថិតិសត្វអូដ្ឋច្រើនជាងគេ នៅក្នុងតំបន់អាហ្វ្រិកដូចគ្នា ។

តាមការប៉ាន់ប្រមាណ កេនយ៉ា មានសត្វអូដ្ឋប្រមាណជាង៣លានក្បាល ដែលចំនួននេះតិចជាង សូម៉ាលី និងស៊ូដង់ ។ គេបានដឹងច្បាស់ថា ជំងឺមឺសនេះ បានបង្ករោគ ហើយឆ្លងចូលខ្លួនមនុស្ស ដែលត្រូវបានរាយការណ៍ថា ពលរដ្ឋនៅអាហ្វ្រិកប៉ែកខាងកើត កំពុងរងការវាយប្រហារពីសំណាក់វីរុស ។

ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមមកពីសហរដ្ឋអាម៉េរិក កេនយ៉ា ណូវែលហ្សេឡង់ និងតំបន់អឺរ៉ុប ធ្វើការសិក្សាទៅលើសំណាកចំនួន៣៣៥កញ្ចប់ និងយកចេញពីសត្វអូដ្ឋចំនួន០៩ក្បាល នៅក្នុង ប្រទេសកេនយ៉ា ហើយលទ្ធផលបានរកឃើញថា ៤៧ភាគរយនៃការរកមើលវីរុសនោះគឺបង្ហាញផលជាវិជ្ជមាន ហើយអ្នកដែលនៅថែទាំសត្វនៅទីនោះជាអ្នកផ្ទុកវីរុស និងមានអង់ទីគ័រការពារ ជំងឺដោយខ្លួនឯងបាន តែជាអ្នកដែលបង្កការឆ្លងទៅអ្នកផ្សេងបានគ្រប់ពេល ។

គេបានដឹងច្បាស់ថា "វីរុសដែលនៅក្នុងខ្លួនសត្វអូដ្ឋទាំងនោះ វាហាក់ដូចជាបានឆ្លងចូលតាមរយៈការបង្កឡើងជាជំងឺផ្តាសាយធម្មតា" ។

គេបានរកឃើញថា នៅក្នុងឆ្នាំ២០១២ វីរុស មឺស នេះបានរាតត្បាតនៅក្នុងប្រទសអារ៉ាប៊ី សាអូឌីត ហើយបច្ចុប្បន្ននេះ ពុំទាន់មានវ៉ាក់សាំងណាមួយទប់ទល់ ឬការពារនឹងជំងឺនេះនៅឡើយទេ ៕

រកឃើញវ ត្តមានវីរុសមឺស នៅក្នុងខ្លួនសត្វអូដ្ឋ នៅកេនយ៉ា