លោក អូបាម៉ា សម្រេចថា មិនដកទ័ពចេញពី អាហ្វហ្គានីស្ថាន ជាដាច់ខាត

កាប៊ុល៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយថា លោក បារ៉ាក់ អូបបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងជាឳឡារឹកថា សហរដ្ឋអាម៉េរិក មិនបាន សម្រេច ដកចេញនូវកងទ័ព ដែលខ្លួនបញ្ជូនទៅកាន់ប្រទេស អាហ្វហ្គានីស្ថាននៅឡើយទេ ។

លោក អូបាម៉ា បានថ្លែងថា កងទ័ពប្រមាណ៥,៥០០នាក់ ដែលនៅក្នុងប្រទេសអាហ្វាហ្គានីស្ថាន នឹង រក្សារហូតដល់ឆ្នាំ២០១៧ នៅពេលណាដែលកងទ័ពរបស់ពួកតាលីបង់ ត្រូវបានកំទេចអស់ និងរក្សា បានសុខសន្តិភាពដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ។

លោក Zulmai Wardak អ្នកវិភាគនយោបាយមួយរូបបានថ្លែង ប្រាប់ដល់ភ្នាក់ងារ ព័ត៌មានក្នុងស្រុក ឈ្មោះ Tolo News កាលសពីថ្ងៃសុក្រម្សិលមិញថា "ការសម្រេចចិត្តរបស់លោក អូបាម៉ា គឺប្រកាន់នូវ ជំហរមួយរក្សាកងទ័ពរបស់ខ្លួន និងមិនមានការផ្លាស់ប្តូរអ្វីនោះទេ សម្រាប់ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងគោលបំណងរក្សាយ៉ាងណាឲ្យមានសន្តិភាព ពេញលេញនៅក្នុង ប្រទេសធ្លាក់ក្នុងសង្គ្រាមមួយនេះ" ។

គួររំលឹកថាកាលពីថ្ងៃព្រហស្បតិ៍ លោក អូបាម៉ា បានប្រកាសពីរដ្ឋធានីវ៉ាស៊ីនតោន ថា សហរដ្ឋអាម៉េរិក រក្សាកងទ័ពចំនួន៥,៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរហូតដល់ឆ្នាំ២០១៧ និងបន្តបញ្ជូនកង ទ័ពប្រមាណ៩,៨០០នាក់ បន្ថែមទៀត នៅឆ្នាំក្រោយ ៕

លោក អូបាម៉ា សម្រេចថា មិនដកទ័ពចេញពី អាហ្វហ្គានីស្ថាន ជាដាច់ខាត

  • លោក អូបាម៉ា សម្រេចថា មិនដកទ័ពចេញពី អាហ្វហ្គានីស្ថាន ជាដាច់ខាត已关闭评论
  • 410 views
  • Hide Sidebar
    A+
Publish on:2015/10/18  Category:​អន្តរជាតិ