២៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយមាន ករណីលិចទូក នៅភាគកណ្តាល ហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ថា មនុស្សចំនួន ២៨នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល បន្ទាប់ពីមានករណីលិចទូក នៅក្នុងសមុទ្រ នៅភាគកណ្តាល ហ្វីលីពីន កាលពីថ្ងៃសៅរ៍ម្សិលមិញ ។

ប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋចំនួន២៨នាក់ ដែលគេដឹងថាជាអ្នកដំណើរជិះម៉ូតូទឹក បានក្រឡាប់លិចចូលក្នុងសមុទ្រ ស្ថិតនៅភាគកណ្តាល ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃសៅរ៍ ត្រូវបាន ជួយសង្គ្រោះ ។

យោងតាមភ្នាក់ងារព័ត៌មានក្នុងស្រុកមួយឈ្មោះ Sun Star បានឲ្យដឹងថា ករណីលិចទូកនោះ គឺបាន កើតឡើងនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ កាលពីថ្ងៃ សុក្រ នៅក្នុងដែនសមុទ្រ ចន្លោះកោះ លីឡូន និងកាម៉ូត នៅក្នុងតំបន់សេប៊ុយ ។

ភ្នាក់ងារ Sun Star បានបញ្ជាក់ថា ក្រោយពីបានជួយង្គ្រោះនៅវេលាម៉ោងប្រមាណ៦ព្រឹក នៅថ្ងៃសៅរ៍ ក្រុមអ្នកសង្គ្រោះបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរ ពេទ្យ ដើម្បីពិនិត្យ និងព្យាបាលរួចហើយដែរ ។

ចំពោះករណីលិចទូកនោះ គេនៅមិនទាន់ដឹងថាមកពីមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយ ស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ៕

២៨នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយមាន ករណីលិចទូក នៅភាគកណ្តាល ហ្វីលីពីន