យល់ដឹងអំពីស្បែករបស់ មនុស្ស

សុខភាព៖ ស្បែកជាអវៈយវៈទ្រទ្រង់ សរីរាង្គ ដ៏ធំធេងសម្រាប់ មនុស្សលោកទូទៅ ។ តែបើសិនជាមនុស្សម្នាក់ៗ គ្មានស្បែកស្រោប ការពារសរីរាង្គកាយ ខាងក្រៅទេមនុស្សទាំងអស់ មិនអាចមាន ជីវិតស្ថិតស្ថេរ បានឡើយ ដោយសារតែសរីរាង្គកាយ នោះមិនអាចទប់នឹង សម្ពាធបរិយាកាស ធម្មជាតិបាន ។

ស្បែកបែងចែកជាបីជាន់ គឺស្បែកលើ ស្បែកសុទ្ធ និងខ្លាញ់ក្រោមស្បែក ។ ស្បែកទាំងនេះមានតួនាទី បញ្ចូនសញ្ញា ទៅកាន់ខួរក្បាលដើម្បីបញ្ជាឲ្យរាងកាយ ឆ្លើយតបខួរក្បាល ក្នុងទ្រង់ទ្រាយផ្សេងៗ ។ធាតុផ្សំចម្បង របស់ស្បែក ដូចជាក្រពេញខ្លាញ់ មានតួនាទី បញ្ចេញភាពរំអិល និងរក្សាសំណុំ ទឹកឲ្យនៅផ្តុំ នឹងគល់រោម បង្កប់នៅខាងក្នុងប្រព័ន្ធ ទាំងឡាយ របស់សរសៃប្រសាទ ដែលបញ្ជូន ទៅកាន់ខួរក្បាល ធ្វើឲ្យផ្ទៃស្បែក ទទួលការដឹងដោយអារម្មណ៍ យ៉ាងល្អិតល្អន់ ។

រីឯក្រពេញញើសអេគ្រីន ផលិតញើសដើម្បី ក្លាយជាកម្តៅ ហើយក្រពេញញើស អេហ្វូគ្រីនផលិតទឹកបង្ហាំង ការបង្ហូរកាម ដែលអូសទាញ ខាងអារម្មណ៍ផ្លូវភេទ ។ ចំណែកសំណុំ ផេហ្សិនៀន ជាសរសៃប្រសាទសម្រាប់ ធ្វើឲ្យអារម្មណ៍ ដឹងពីសញ្ញាបញ្ជូន ទិន្នន័យនៃការ ប៉ះពាល់ទៅកាន់ខួរក្បាល ត្រង់បរិវេណ ហៃផូសាម៉ាស ដែលគ្រប់គ្រង ការទទួលដឹងសីតុណ្ហភាព និងកំលាំងសង្កត់ ។

រីឯបំពង់ឈាមតូចៗ ច្រើននោះ ជាអ្នកនាំសារធាតុអាហារ ទៅជាន់លើបំផុត នៃស្បែកសុទ្ធ និងស្បែកលើ ហើយនឹងផ្ទេរ របស់អាក្រក់ចេញពី ក្នុងផ្ទៃកោសិកា ក្រោយពីនោះទើបចាប់ផ្តើម ពង្រីកកម្តៅ ៕

យល់ដឹងអំពីស្បែករបស់ មនុស្ស