តម្លើងកម្មវិធីនេះអាចថតរូប Selfie ជាមួយការបាញ់ Flash កាមេរ៉ាមុខ ដោយពុំមាន Cydia ក៏បាន

តម្លើងកម្មវិធីនេះអាចថតរូប Selfie ជាមួយការបាញ់ Flash កាមេរ៉ាមុខ ដោយពុំមាន Cydia ក៏បាន

ការថតរូបគឺជាចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់ៗរូប ម្លោះហើយគ្រប់គ្នាត្រូវស្វែងរកវិធីសាស្រ្តណាមួយដើម្បីទទួលបាននូវរូបភាព ដ៏ល្អឥតខ្ចោះ ក្នុងការបំពេញចំណង់ចំណូលចិត្តរបស់ខ្លួននិងអ្នកដទៃ។ ជាក់ស្តែងសំរាបការថត Selfie ភាគច្រើនអាចថតបានតែត្រឹមពេលថ្ងៃប៉ុណ្ណោះ និយាយរួមគឺកន្លែងណាដែលអាចទទួលបានពន្លឺគ្រប់គ្រាន់ ចុះបើអ្នកចង់ថតពេលយប់ នៅទីងងឹតឈឹង តើអ្នកត្រូវធ្វើដូចម្តេច? ថ្ងៃនេះខ្ញុំបាទមានកម្មវិធីពិសេសមួយ ដោយមិនថា Jailbreak ហើយ ឫ ពុំទាន់ Jailbreak ក៏អាចតម្លើងបានដូចគ្នា ដោយកម្មវិធីនោះមានឈ្មោះថា Selfshot ហើយវាក៏អាចជំនួស Tweak មួយនៅក្នុង Cydia ដែលយើងហៅថា FrontFlash ខណៈដែលមុខងាររបស់វាក៏មិនខុសពីគ្នានោះឡើយ។ អ្នកអាចថតរូបនៅទីងងឹតបានយ៉ាងងាយ ដោយគ្រាន់តែបើកដំណើរការនូវកម្មវិធី Selfshot ហើយជ្រើសរើសជាលក្ខណៈថតរូបធម្មតា ហើយចុចថតជាការស្រេច ពីព្រោះវាបានបំពាក់នូវបច្ចេកវិទ្យាពិសេសគឺខ្ចីពន្លឺពីអេក្រង់របស់ទូរស័ព្ទយើងផ្ទាល់ ទៅបំភ្លឺនៅរាល់ការថតរូបគ្រប់បែប គ្រប់យ៉ាងតាមតម្រូវការ។ នេះជាកម្មវិធីមួយ ដែលអ្នកប្រើប្រាស់ iPhone 6s គឺមានស្រាប់តែម្តង។

តម្លៃ: Free
Download Selfshot