សម្ភាស​ប្រធាន​គណៈ​មេធាវី​កម្ពុជា​ប្រតិកម្ម​នឹង​គណៈ​មេធាវី​អន្តរជាតិ

វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា យុត្តិធម៌​ទល់​នឹង​អំពើ​ពុក​រលួយ ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជ​ភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​នេះ បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​ស្ថាប័ន​គណៈ​មេធាវី​កម្ពុជា ហើយ​ថ្នាក់​ដឹក​នាំ​គណៈ​មេធាវី​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​របាយការណ៍​នេះ ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​បាន​បំពាន​ទាំង​ស្រុង​ទៅ​លើ​សិទ្ធិ​របស់​គណៈ​មេធាវី។

សូម​ស្ដាប់​បទសម្ភាសន៍​របស់ អ្នកស្រី ខែ សុណង ជាមួយ​នឹង លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។