ចង់បាន​សម្ពាធ​ឈាម​ថេរ​ល្អ និង​តម្រងនោម​មាន​សុខភាព​ល្អ​គួរតែ​ញ៉ាំ​ទឹកដូង​

ចង់បាន​សម្ពាធ​ឈាម​ថេរ​ល្អ និង​តម្រងនោម​មាន​សុខភាព​ល្អ​គួរតែ​ញ៉ាំ​ទឹកដូង​

​កាលពីមុន​ទឹកដូង​គឺ​ពិបាក​នឹង​រក​​ខ្លាំងណាស់ ជាពិសេស​នៅក្នុង​ប្រទេស​មិនមែន​ស្ថិតក្នុង​តំបន់​ត្រូពិច​។ ប៉ុន្តែ​ឥឡូវនេះ​គឺ​អាច​រក​បាន​គ្រប់​ទីកន្លែង​ទាំងអស់​។ អ្នក​ទាំងអស់​គ្នា​អាច​រកបាន​ហើយ​នូវ​ភេស​ជ្ជៈមួយ​នេះ​នៅ​តាម​ផ្សារ​ទំនើ​ប ឬ​ស្តង់​លក់​ឥ​វ៉ាន​តាមផ្លូវ និង​អាច​ញ៉ាំ​បាន​ជា​ទឹកដូង​កំប៉ុង​ជាដើម​។ 
​ទឹកដូង​មិន​គ្រាន់​តែ​ត្រូវបាន ​មនុស្ស​​ឆ្នើមៗ​ណែនាំ​ឱ្យ​ទទួលទាន​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏​ត្រូវ​បាន​វិទ្យាសាស្ត្រ​អះអាង​ផងដែរ​ថា អាច​ផ្តល់​ជា​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​មនុស្ស ជាពិសេស​សុខភាព​សម្ពាធ​ឈាម និង​តម្រងនោម​តែម្តង​។ 
 
​តម្រង​នោម​
​បើសិនជា​អ្នក​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ UTIs នោះ ពិត​ណាស់​អ្នកនឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​ទឹកដូង​។ នេះ​ដោយសារ​តែ​ភេសជ្ជៈ​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​មួយ​នេះ​មាន​សមាសធាតុ​ជា​ឱសថ​បញ្ចុះ​ទឹកនោម​។ មានន័យ​ថា វា​អាច​ជួយ​បង្កើន​ការផលិត​ទឹកនោម​បាន ដូច្នេះ​វា​ក៏​អាច​ច្រោះ​មេរោគ​ដែល​បង្ក​រោគ​ដល់​តម្រងនោម និង​ប្លោកនោម​បានដែរ​។ 
 
​សម្ពាធ​ឈាម​
​មាន​អំណះអំណាង​ច្រើនណាស់​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដោយសារតែ​ក្នុង​រាងកាយ​មាន​ចំនួន​អេឡិចត្រូលីត្រ​មិន​សមា​មា​ត្រ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការស្តារ​ឡើង​វិញ​នូវ​ចំនួន​អេឡិចត្រូលីត្រ​ធម្មតា​នោះ​គឺ​ការញ៉ាំ​ទឹកដូង​តែម្តង​។ វា​ពិតជា​គំនិត​មួយ​ល្អ​ណាស់​ក្នុង​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ការ​ញ៉ាំ​ទឹកដូង​មួយ​កែវ​ដើម្បី​ជួយ​ឱ្យ​សម្ពាធ​ឈាម​វិល​មក​ធម្មតា​វិញ​។ 

ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី18  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។