​ចង់បាន​ថ្លើម​មាន​សុខភាព​ល្អ និង​អាយុ​វែង គួរតែ​ញ៉ាំ​កាហ្វេ​បួន​ពែង​ក្នុង​មួយថ្ងៃ​

​ចង់បាន​ថ្លើម​មាន​សុខភាព​ល្អ និង​អាយុ​វែង គួរតែ​ញ៉ាំ​កាហ្វេ​បួន​ពែង​ក្នុង​មួយថ្ងៃ​

​អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ពេល​អ្នក​នៅ​ក្មេង គេ​មិន​ឱ្យ​ញ៉ាំ​កាហ្វេ​ឡើយ​។ ពេលវេលា​បាន​ផ្លាស់ ប្តូរ​យ៉ាងច្រើន ហើយ​ការ​ញ៉ាំ​កាហ្វេ​ត្រឹមតែ​មួយ​ពែង​ក៏​អាច​ផ្តល់​ឱ្យ​ឃើញ​នូវ​ការការពារ​យ៉ាង​ច្រើន​ផងដែរ ពិត​ណាស់​វា​គឺ​ល្អ​ចំពោះ​សុខភាព​។ 
 
​ខណៈពេល​ដែល​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​គឺជា​អ្វី​ដែល​អាច​រំខាន​ដល់​ការ​គេង​នោះ តែ​ការ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​គឺ​គ្រប់គ្រាន់​សម្រាប់​សុខភាព និង​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​សរសៃប្រសាទ​ហើយ​។ 
កាហ្វេ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​នោះ​គឺជា​កាហ្វេ​ដែល​ធ្វើ​ចេញពី​សណ្តែក​ដែល​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុកស៊ី​ដង់​សម្រាប់​ប្រឆាំ​ង​នឹង​រ៉ាឌីកាល​សេរី ទប់ស្កាត់​ការ​រលាក និង​បន្ថយ​ភាព​ចាស់​។ កាហ្វេ​ក៏​ផ្ទុក​សារធាតុ​ទប់ស្កាត់​ការវិល​មុខ​ផង​ដែរ​ដូចជា Folate, ម៉ង់​ហ្គា​ណេ​ស ម៉ាញ៉េ​ស្យូម ប៉ូ​តា​ស្យូម ផូស្វ័​រ និង​វីតាមីន B1, B2, B3 និង B5​។ 
ដោយសារតែ​តួនាទី​របស់​ថ្លើម​ធ្វើ​ការងារ​រយៈពេល ២៤​ម៉ោង​ក្នុង​មួយថ្ងៃ ដូច្នេះ​មុខងារ​បញ្ចេញ​ចោល​របស់​សរីរាង្គ​មួយ​នេះ​គឺ​ងាយ​នឹង​ខូចខាត និង​មាន​ជំងឺ​ណាស់​។ វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​នោះ​គឺ​ការ​ញ៉ាំ​កាហ្វេ​ជា​រៀងរាល់ថ្ងៃ​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​កាហ្វេ​យ៉ាងហោចណាស់ ៤​​ពែង​អាច​ជួយ​បន្ថយ​ការកើត​ជំងឺមហារីក និង​ជំងឺ​ក្រិន​ថ្លើម​បាន​។ 
 
​ដោយសារ​តែ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​អាច​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នោះ ដូច្នេះ​ពួកគេ​នឹង​មាន​អាយុ​វែង​។ មាន​ការសិក្សា​ច្រើនណាស់​ដែល​បាន​សិក្សា​អំពី​រឿង​នេះ​។ ឧទាហរណ៍ ក្នុង​សារព័ត៌មាន New England Journal of Medicine កាលពី​ឆ្នាំ ២០១២ បានឱ្យដឹងថា អ្នក​ដែល​ញ៉ាំ​កាហ្វេ ៤ ទៅ​៥​ពែង​រាល់ថ្ងៃ ឃើញថា​មាន​អាយុ​វែង​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​បែបនេះ​។ 


ប្រែ​សម្រួល​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី18  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។