លោក​អភិបាល​ខណ្ឌដង្កោចុះ​ចែក​អំណោយ​ជូន​ដល់​​​ជនចាស់ជរា​នៅ​វត្ត​ធុតង្គ​ចំការ​ដូង

​រាជ​ធានីភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​ព្រះ​គ្រូ គន្ធ​ធុតង្គ សឿហេង ព្រះ​គ្រូ​ចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​ធ្វើ​ពិធី​ចែក​អំណោយ​ជូន​ដល់​លោក​តា លោកយាយ ចាស់ជរា ចំនួន​ប្រមាណ២០០​​គ្រួសារ​​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា ​​២០១៥ នៅ​វត្ត​ធុតង្គ​ចំការ​ដូង ស្ថិត​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ។

អំណោយ​ដែល​ចែក​ជូន​ជន​ក្រីក្រ​នា​ពេល​នោះ ក្នុង​មួយ​គ្រួសារ​ៗ ទទួល​បាន​ប្រាក់​១​ម៉ឺន​រៀល និង​ឃី​ត​១​កញ្ចប់ (​មី៥​កញ្ចប់​ តែ៥​កញ្ចប់​ ស្ករស​១​គីឡូក្រាម​​ ទឹកក្រូច​២​កំប៉ុង​​និង​ទៀន ធូប​មួយ​ចំនួន​ទៀត​ផង​ដែរ​) ។

ព្រះ​គ្រូ គន្ធ​ធុតង្គ សឿហេង បាន​មាន​សង្ឃ​ដី​កា ថ្លែង​ពី​ការ​យកចិត្ត​ទុកដាក់ និង​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ ពោល​គឺ​វិស័យ​ពុទ្ធចក្រ និង អាណាចក្រ ដោយសារ​ប្រទេស​កម្ពុជា ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា ដូច្នេះ​ទំនៀម​ទម្លាប់​​ប្រពៃណី​ដ៏​ល្អ​ផូ​ផង់​​ ​គឺ​ត្រូវ​ថែរក្សា​ឲ្យ​បាន​ស្ថិតស្ថិរ យ៉ាងណា​ម៉ិញពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរទើបបាន​បញ្ចប់ ហើយ​យើង​បាន​ធ្វើ​ពិធី​ចែក​អំណោយ​ជូន​ដល់​ជន​ចាស់​ជរា​ក្នុង​ឱកាស​នេះដើម្បី​ចែករំលែក​កុសលផល​បុណ្យ ដែល​បាន​សាង​កន្លង​មក​ជាមួយ​គ្នា​ ។

​លោក នុ​ត ពុធ​ដា​រ៉ា បាន​ថ្លែង​​​អំណរ​គុណ​ចំពោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដែល​ជា​និច្ចកាល​តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ដល់​ចាស់​ៗ ​និង​​តែង​តែបាន​ធ្វើ​ពិធី​ចែក​អំណោយ​​ជូន​ពួក​គាត់​ជា​រៀង​រាល់​ឆ្នាំ​ ។ លោក​អភិបាល ក៏​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍរីក​ចម្រើន​របស់​ប្រទេស​ជាតិ ក្រោម​ការ​ដឹកនាំរបស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ក​ច្រក​ម្ពុ​ជា ​៕