ពិតជា​អស្ចារ្យ​មិន​ធ្លាប់​ឃើញ មេ​ប្រយោគ «The Voice» អង្វរ​បេក្ខជន​ឱ្យ​ជ្រើសរើស​ខ្លួន​ធ្វើជា​គ្រូបង្ហាត់​ (​មាន​វីដេអូ​)

Sanofi

ទស្សនិកជន​ប្រហែលជា​ដឹង​យ៉ាងច្បាស់​ហើយពី​លក្ខខណ្ឌ​ក្នុង​ប្រឡង​ចម្រៀង «The Voice of Cambodia» ដែល​កម្មវិធី «The Voice» គឺ​ត្រូវ​បានរៀបចំ​គ្រប់​ប្រទេស​។ មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​ទេ ដែល​រៀបចំ​ការប្រកួត​បែបនេះ សូម្បីតែ​នៅ​ប្រទេស​ចិន​ក៏បាន​រៀបចំ​ការប្រកួត «The Voice of China» ដោយ​បេ​ក្ខ​នារី​ម្នាក់​ឈ្មោះថា ចាង ប៊ី​ឈិង (Zhang Bichen) បានធ្វើឱ្យ​កម្មវិធី «The Voice of China» ក្រឡាប់ចាក់ ព្រោះ​នាង​មក​ចូលរួម​ប្រកួត​គឺ​ត្រូវឱ្យ​មេ​ប្រយោគ​ជា​អ្នក​ជ្រើសរើស​នាង ប៉ុន្តែ​ផ្ទុយទៅវិញ នាង​បែរជា​ក្លាយខ្លួន​ធ្វើជា​អ្នក​ជ្រើសរើស​មេ​ប្រយោគ​ទៅវិញ​។​



​សំឡេង​របស់​បេ​ក្ខ​នារី ចាង ប៊ី​ឈិង ពិតជា​ធ្វើឱ្យ​មេ​ប្រយោគ​រំភើបចិត្ត​ខ្លាំងណាស់ និង ចង់ដឹងថា បើ​សំឡេង​ពិ​រោះ​ដល់​ម្លឹ​ង តែ​សម្រស់​ម្ចាស់​សំឡេង​មិនដឹង​ជាមាន​រូបរាង​ស្អាត​ប៉ុនណា​ទេ ដូចនេះ​គ្រាន់តែ​ច្រៀង​ទើបតែ​បាន​ប៉ុន្មាន​ឃ្លា​សោះ មេ​ប្រយោគ​ទាំង ៣ រូប បាន​ចុក​ប៊ូ​តុង​ជ្រើសរើស​នាង​ដំណាលគ្នា រីឯ​មេ​ប្រយោគ​មួយរូប​ទៀត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មេ​ប្រយោគ​ចិត្តរឹង​ដូច​ដែក​មិន​ងាយ​ចុក​ប៊ូ​តុង​ជ្រើសរើស​ឡើយ លុះត្រាតែ​បាន​ស្តាប់​ដល់​ចុងបញ្ចប់​ទើប​ព្រម​ចុក ក៏បាន​កែប្រែ​ទម្លាប់​បែបនេះ មក​ចូលរួម​ចុក​ប៊ូ​តុង​នៅពេលដែល​នាង​ច្រៀង​បាន​ត្រឹម​ពាក់កណ្តាល​បទ ដោយ​គាត់​ទទួលស្គាល់ថា សំឡេង​របស់​នាង​ពិតជា​ពិ​រោះ មិន​ងាយ​ជួប​បេក្ខជន​ណា​ដែលមាន​ទេពកោសល្យ​ល្អ​ដូចនេះ​ឡើយ​។​


​គួរបញ្ជាក់​ផងដែរ​ថា សំឡេង​ដ៏​ពិ​រោះ​របស់​នាង​បានធ្វើឱ្យ​មេ​ប្រយោគ​ឈ្លោះ​គ្នា​ដោយ​ម្នាក់ៗ​សុទ្ធតែ​អះអាង​រៀងខ្លួន​ថា ខ្លួន​ជា​អ្នក​ចុក​ប៊ូ​តុង​បាន​មុន ដូចនេះ ខ្លួន​ត្រូវតែ​ធ្វើជា​គ្រូបង្ហាត់ (Coach) របស់​បេក្ខជន​រូបនេះ​។ តែបើ​ទស្សនា​តាម​វីដេអូ​គឺ​មេ​ប្រយោគ​ទាំង ៣ រូប បាន​ចុក​ប៊ូ​តុង​ដំណាលគ្នា ដូចនេះ​មិនអាច​សម្រេច​ថា មេ​ប្រយោគ​រូប​ណា​ជា​អ្នក​ចុក​បាន​មុន​នោះទេ​។​


​ដំណោះស្រាយ​ដ៏​ល្អ គឺ​ផ្តល់​សិទ្ធ​ឱ្យ​បេក្ខជន​ជា​អ្នក​ជ្រើសរើស​ថា ខ្លួនឯង​ចង់ឱ្យ​មេ​ប្រយោគ​ម្នា​ក់ណា​ក្លាយជា​គ្រូបង្ហាត់ រីឯ​គ្រូបង្ហាត់​ម្នាក់ៗ​បាន​ប្រើ​តិច​និក​អង្វរ និង បញ្ចុះបញ្ចូល​ឱ្យ​បេក្ខជន​ជឿជាក់ថា ខ្លួនឯង​គឺជា​គ្រូបង្ហាត់​ដែល​ស័ក្តិសម​នឹង​បេក្ខជន​បំផុត​៕ ខេ​រី​
(​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)



Related