សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)

អាមេរិក៖ បុរសដ៏ក្លាហានម្នាក់ បានទទួលនូវការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំង បន្ទាប់ពីរូបគាត់ ហ៊ានលោតពីលើយន្តហោះ ចុះទៅក្រោម ទាំងគ្មានឆ័ត្រយោង នៅជាប់នឹងខ្លួន។

សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)

ផ្អែកទៅតាមសកម្មភាពក្នុងវីដេអូ បានបង្ហាញឲ្យឃើញថា បុរសចិត្តក្លាហានម្នាក់ ជាមួយនឹងឯកសណ្ឋានខោខ្លី ស្បែកជើង និងវ៉ែនតា បានផឹកភេសជ្ជ:ប៉ូវកំលាំងមួយកំប៉ុង រួចលោតចុះពីលើយន្តហោះមកក្រោមតែម្តង ដោយបានត្រឡប់ខ្លួនចុះឡើង ហាក់បីដូចជាគ្មានខ្លាចញញើតអ្វីសោះ ទាំងរូបគាត់ មិនមានឆ័ត្រយោង ជាប់នឹងខ្លួនសោះឡើយ ។

លុះនៅពេលដែលកំ​ពុង ធ្លាក់ចុះមកក្រោម ជិតដល់ដី នៅលើតំបន់ Puerto Rico ដែលជាដែនដីរបស់សហរដ្ឋអាមេរិក មានអ្នកលោតឆ័ត្រយោងពីរនាក់ទៀត បានទៅភ្ជាប់ខ្លួន ជាមួយនឹងរូបគាត់ បន្ទាប់មកទៀតពួកគេ បើកឆ័ត្រយោងឡើង មុនពេលធ្លាក់ដល់ដី ។

គួរបញ្ជាក់ផងដែរថា បុរសចិត្តសឿងម្នាក់នេះ មានឈ្មោះថា Travis Pastrana ដែលជាកីឡាករដ៏ល្បីល្បាញមួយរូប ខាងផ្នែកកីឡាដែលប្រកបដោយគ្រោះថ្នាក់ និងកីឡាប្រណាំងម៉ូតូជាដើម ៕

តោះ! ទៅទស្សនាវីដេអូឃ្លីប ទាំងអស់គ្នា៖

សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)សាហាវម៉េះ! លោតពីលើយន្តហោះ ដោយមិនប្រើ ឆ័ត្រយោង (មានវីដេអូ)

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត