អាវរងារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត រាប់ម៉ឺនអាវ ជូនដល់កងកម្លាំង សមរភូមិមុខ តាមបន្ទាត់ព្រំដែន ត្រៀមមុន រដូវរងាមកដល់

ព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកអាវរងារាប់ម៉ឺនអាវជូនដល់កងទ័ពជួរមុខ និងកងនគរបាល ការពារ ព្រំដែន ចាប់ផ្តើមពី ថ្ងៃនេះនៅទិសយោធភូមិភាគទី៤ រហូតកងកម្លាំងបានទទួលគ្រប់ៗគ្នា។

ពិធីនេះប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ចាប់ផ្តើមពីទិសទី១ នៅទីបញ្ជាការ៣៨២ កងពលតូច លេខ៨(អូរទឹកខៀវ) ដោយមានការទទួល ស្វាគមន៍ពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ប្រធានគណៈបញ្ជាការឯកភាពសមរភូមិមុខទិស យោធភូមិភាគទី៤ និងមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធជួរមុខទិសប្រាសាទព្រះវិហារ។

លោកនាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមកងកម្លាំងប្រដាប់អាវុធជួរមុខ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអាវរងា ដល់កងកម្លាំងជួរមុខសំរាប់ត្រៀមមុនពេលរដូវរងាមកដល់។ ការជួយឧបត្ថម្ភ នេះមានរាល់រដូវកាលបំរែបំរួល អាកាសធាតុ ក្នុងនោះរដូវភ្លៀងសម្តេចផ្តល់អាវភ្លៀង រដូវរងាសម្តេចផ្តល់ អាវរងាជារៀងរាល់ឆ្នាំ បន្ថែមលើការជួយឧបត្ថម្ភគ្រឿងបំពាក់ដល់កងទ័ព មាន គ្រប់លទ្ធភាព គ្រប់សមត្ថភាព ប្រយុទ្ធ ជួយកសាងភូមិឃុំអភិវឌ្ឍន៍ កសាងអាគារស្នាក់នៅអាគារធ្វើការ ផ្ទះរស់នៅកងទ័ព មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ជួយដល់ការកសាងផ្លូវ គមនាគមន៍ ផ្លូវចល័ត ខ្វាត់ខ្វែងតាមព្រំដែន ធ្វើឲ្យកងទ័ពកាន់តែ មានលំនឹង មានឆន្ទៈក្នុងការប្រយុទ្ធ កសាងបានប្រៀប ការពារជាតិ អនុវត្តសិទ្ធិស្វ័យការពារទឹកដី។ កត្តានេះ ហើយដែលកងទ័ព គ្រួសារទ័ព ប្រជាជន ព្រះសង្ឃតាមព្រំដែនគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា ចាត់ទុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា បងស្រីម្នាក់ ជាមាតាម្នាក់ដ៏ កក់ក្តៅ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមកងកម្លាំងព្រំដែនសមរភូមិមុខ ទិស យោធភូមិភាគទី៤ សូមអបអរសាទរជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរទស្សនកិច្ចសម្តេចទាំងពីរ នៅ សាធារណរដ្ឋប្រជាមានិតុចិននាំមកនូវជំនួយ ឥតសំណងពីមិត្តចិនជាច្រើន ដល់ការអភិវឌ្ឍន៍ មាតុ ភូមិកម្ពុជា និងជាពិសេសសូមចូលរួមអបអរសាទរសម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យ ក្វាងស៊ី នៃសាធា រណរដ្ឋប្រជាមានិតចិន ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ កាលពី ថ្ងៃទី១៥ ខែតុលា ឆ្លើយតបទៅនឹងស្នាដៃយ៉ាងធំធេង របស់សម្តេចតេជោក្នុងការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ ជាពិសេសលើវិស័យអប់រំ។ សញ្ញាបត្រនេះគឺបង្ហាញពីមោទនភាពជាតិ និងប្រជាជនកម្ពុជាទាំងមូល ។

កងកម្លាំងទាំងអស់សូមប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេចទាំងពីរ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់ តែរីកចម្រើន ថ្កុំថ្កើងរុងរឿងថែមទៀត។

ក្នុងនាមកងទ័ពដែលជាឆ្អឹងខ្នង របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាព ទឹកដី ប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដល់ដង្ហើមចុងក្រោយ និងថ្កោលទោសប្រឆាំងដាច់អហង្ការ នូវទង្វើរបស់ ជនទុច្ចរិត និងអគតិ ទាំងឡាយ ដែលតែងតែប្រឌិតមូលបង្កាច់ ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍៍សំណេះសំណាលក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ ពាំនាំនូវបណ្តាំផ្ញើសាកសួរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងទ័ព កងនគរបាលជួរមុខ កំពុងឈរជើង ការពារទឹកដីតាមបន្ទាត់ព្រំដែន ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង អនុវត្ត បានម៉ឺងម៉ាត់នូវបទបញ្ជា ការពារបាននូវបូរណភាពទឹកដី ក្នុងសិទ្ធិស្វ័យការពារទឹកដីកន្លងមក។ ពិតមែន តែស្ថានការណ៍ព្រំដែនបច្ចុប្បន្ន មានភាពធូរស្រាលមួយចំនួនហើយ តែជំហរសម្តេចតេជោនៅតែចង់ បានព្រំដែនមានសន្តិភាព មានកិច្ចសហ ប្រតិបត្តិការល្អ មានការអភិវឌ្ឍន៍ថែមទៀត ដើម្បីប្រជាជន ព្រំដែនបានរស់នៅសុខសាន្ត សុខដុមរម្យនា។

លោកនាយឧត្តមសេនីយ៍ បានបន្តថា នៅពេលនេះមិនទាន់ដល់រដូវរងា តែ សម្តេចទាំងពីរលោកបាន ផ្តល់អាវរងាដល់កងកម្លាំងយើង នៅព្រំដែនសំរាប់ត្រៀមមុនរដូវរងាមកដល់ ហើយនឹងបន្តផ្តល់ជូន ទិសទី២ ទិសទី៣ តំបន់ប្រាសាទតាមាន់តាក្របី ព្រមទាំងកម្លាំងតាមបន្ទាត់ព្រំដែន រហូតកងទ័ព កង នគរបាល ជួរមុខ ឲ្យទទួលបានអាវរងារនេះ គ្រប់ៗគ្នា៕