ទុក​ចិត្ត​​​មិត្ត​ភ​ក្តិ ឱ្យ​​យក​រថយន្ត​ ទៅ​ជួសជុល ​បែរ​ជា​យក​ទៅ​បញ្ចាំ

​រាជ​ធានី​ភ្នំពេញ ៖ មិត្ត​ភ​ក្កិ​ស្គាល់គ្នា​ជិតស្និទ្ធតាំងពី​តូច​​ខំទុកចិត្ត​បាន​ឲ្យ​យក​រថយន្ត​ទៅ​ជួសជុល ​បែរជា​យក​រថយន្តទៅ​បញ្ចាំ​បាត់​ជាង​មួយ​ខែ​ទើប​តាម​រក​ឃើញ​ស្រែ​កថា​ «ចោរ​ៗ» ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ​តុលា ស្ថិត​នៅ​ភូមិ​សន្សំ​កុសល​៣ ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ​។

ជន​​​សង្ស័យ​ជាប់​ចោទ​​​ឈ្មោះ សន បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ​ចំណែក​​​ម្ចាស់​រថយន្ត​​ឈ្មោះ គួ​ច គី​ម​ម៉េ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជា​អ្នក​​លក់​និង​ជួសជុល​ទូរស័ព្ទ​ដៃ ស្នាក់​នៅផ្ទះ​លេខ​៣D ភូមិ​៣ ផ្លូវ​លេខ​១៨៩ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

​ម្ចាស់​រថយន្ត​បាន​និយាយ​​ថា ​​រូប​គាត់​ជា​មិត្ត​ភ​ក្កិ​​របស់​ជន​សង្ស័យ​ស្គាល់គ្នា​តាំង​ពី​​តូច​ៗ​មក​ម្ល៉េះ ​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​កញ្ញា ​​២០១៥ កន្លង​ទៅ​នេះ ​​គាត់​បាន​ឲ្យ​ជន​មិត្ត​ភក្តិ​​យក​រថយន្ត​ម៉ាក​ស៊ី​លី​កា ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ​ ២N-០៣៣២ ​​ទៅ​ជួសជុល បែរជា​​យក​ទៅ​បញ្ចាំ​បាត់​ហើយ​ទូរស័ព្ទ​​​​ក៏​មិន​ចូល ទើប​​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌ​ចំការមន ។

​លុះ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ថ្ងៃ​ទី​១៧ ​តុលា ​២០១៥ ​ម្ចាស់​រថយន្ត​​​ជិះ​ម៉ូតូ​ដើរ​រកមើល​ក៏​ឃើញ​​មិត្ត​ភក្តិ​​​ឆបោក​​មក​លេង​ផ្ទះ​ម្តាយ​ជួល​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ខណៈ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​លេខ​​៣១BT ស្ថិត​នៅ​ភូមិ​សន្សំ​កុសល​៣ ​ស្រាប់តែ​ប្រទះ​ឃើញ​​មិត្ត​ភក្តិ​​ឆបោក​ឈរ​និយាយ​ទូរស័ព្ទ​ក៏​លោត​ពីលើ​ម៉ូតូ​ទៅ​ចាប់​ធ្វើ​ឲ្យ​​​មិត្ត​ភក្តិ​ឆបោក​តដៃ​ប្រទាញប្រទង់​ទើប​​ម្ចាស់​រថយន្ត​ស្រែ​កថា «​ចោរ​ៗ» ​​បណ្តាល​ឲ្យមានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​បឹង​ទំពុន​ចុះ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​​ដឹង​ហើយ​ទើប​បញ្ជូន​ទៅ​​​អធិការដ្ឋាន​​នគរ​បាល​​ខណ្ឌ​​ចំការមន​ចាត់ការ​តាម​ច្បាប់ ៕

ទុក​ចិត្ត​​​មិត្ត​ភ​ក្តិ ឱ្យ​​យក​រថយន្ត​ ទៅ​ជួសជុល ​បែរ​ជា​យក​ទៅ​បញ្ចាំ
ទុក​ចិត្ត​​​មិត្ត​ភ​ក្តិ ឱ្យ​​យក​រថយន្ត​ ទៅ​ជួសជុល ​បែរ​ជា​យក​ទៅ​បញ្ចាំ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត