កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ នៅម៉ោង ០១៖១៥ នាទីរំលងអាធ្រាត្រចូល ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៥ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញា ចែកចាយគ្រឿងញៀន ហើយដកហូតថ្នាំញៀនចំនួន៣៧កញ្ចប់ ស្ថិតនៅចំណុច ផ្លូវ១៤៤កែង៥១ សង្កាត់ផ្សារថ្មីទី៣ អហដូនពេញ ។

មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ជា សុខហេង ហៅអាស្វិត អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងទី២ ឈ្មោះ សុខ សានអាយុ៣២ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ និងថ្នាំញៀនទាំង៣៧កញ្ចប់ កម្លាំងអាវុធហត្ថ បានដកហូត សារ៉ាងសំរាប់ចាក់ ចំនួន០៧ដើមដែកកេះ ចំនួន០៣ កូនកាំបិទ ចំនួន០១ ទុលវិស ចំនួន០១ ទូរស័ព្ទ ចំនួន០២គ្រឿង និង ថ្នាំទឹក ចំនួន០៤ដបតូច៕

កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​
កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​
កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​
កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​
កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​
កម្លាំងអាវុធ​ហត្ថខណ្ឌ​ដូនពេញ ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់ខ្លួន​ជន​សង្ស័យ​២នាក់​ ដកហូត​ថ្នាំ​៣៧​កញ្ចប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត