នគរ​បាល​ខណ្ឌ​៧មករា​កសាង​សំណុំ​រឿង​ស្រី​ស្រស់​ចាក់​ទឹក​អាស៊ីត​លើ​សង្សារ​ទៅ​តុលាការ​

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា ​​នគរបាល​ខណ្ឌ​៧​មក​រា បាន​កសាង​សំណុំ​រឿងស្រីស្រស់ដែល​រង​ការ​ចោទប្រកាន់​ចាក់ទឹក​អាស៊ីត​លើ​បុរស​ជាស​ង្សា​រពេលកំពុង​ជិះ​ម៉ូតូ​ជាមួយ​គ្នាទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បើក​ការ​ស៊ើប និង​ចាប់ខ្លួន​ស្រី​ស្រស់​ជា​ជនសង្ស័យ​មក​ផ្ត​ន្ទា​ទោស​តាម​ផ្លូវច្បាប់ ។

សំណុំរឿង​នោះ​​ ​នគរបាល​ខណ្ឌ​៧​មក​រានឹង​ត្រូវ​ប​ញ្ជួ​នទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ តុលា ​ ។ ​

​ប្រភព​ព័ត៍​មាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ តុលា នេះយុវជនរង​គ្រោះ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ដោយ​ជំងឺ​របស់​គេ​បាន​ធូ​រស្រាល ប៉ុន្តែ​មិន​ទាន់​សះស្បើយ​នៅឡើយ​ទេ ។ ​

បើ​តាម​មន្ត្រី​នគរបាលកំពុង​អនុវត្ត​ច្បាប់ដែល​មានការ​សហការ​ជាមួយ​ជន​រង​គ្រោះ​មិន​ដាច់​រយៈ​គ្នា​នោះ​បាន​បង្ហើបឲ្យ​ដឹង​ថា ប្រហែល​១​ស​ប្តា​ហ៍មុន​នេះ​គេ​បានដឹង​ព័ត៌មានថា ស្រី​ជា​ជនសង្ស័យ​ឈ្មោះ​ចិន លី​គី​ម ហោះ ម៉ី ទៅ​ព្យាបាល​របួស​នៅ​តំបន់​អ្នក​លឿង ខេត្តព្រៃវែង លុះ​ក្រោយមក​ទៀត​គេ​​ចាប់បាន​ប្រព័ន្ធ​​ហ្វេ​ស​ប៊ុ​ក នាង​ចិន លី​គីម ឃើញ​នៅ​ក្នុង​ចំណុច​បង្គោល​តំបន់​បា​វិត ខេត្តស្វាយ​រៀង ។

ដែល​នោះ​គេ​អាច​ចាត់​ទុក​ថា​ ទំនង​នាង​ចិន លី​គី​ម ទៅ​ព្យាបាល​របួស​នៅ​ប្រ​ទេស​វៀតណាម ប៉ុន្តែ​ពុំ​បានឃើញ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តជាតិ​បា​វិត​នោះ​ទេ ដូច្នោះ​គេ​ចាត់​ទុក​ថា​ស្រីស្រស់​ចិន លី​គី​ម មិន​ចេញ​ទៅ​ប្រទេស​វៀតណាម​ឡើយ នាងអាច​គេចខ្លួន​នៅ​ព្យាបាល​ក្នុង​ប្រទេស​កម្ពុជា ។

នាង​ចិន លី​គី​ម ហៅ ម៉ី មាន​អា​សយ​ដ្នា​ន​១​កន្លែង​នៅ​តំបន់់​បឹង​កក់ និង​បាន​ទៅជួល​ផ្ទះ​ស្នាក់​នៅ​ជាន់​ទី​៣ ក្នុង​សង្កាត់​អូ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា នាង​មានមុខរ​បរជា​អ្នកបកប្រែ​ភាសា​ចិនឲ្យ​ក្រុមហ៊ុន​ចិន​១​ដែល​មក​រកស៊ី​ស្រុក​ខ្មែរ ។

អា​សយ​ដ្នា​ន​២​កន្លែង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​កំលាំង​ឃ្លាំ​មើល​ជាប់​ជា​ប្រចាំ តែ​នាង​មិន​បាន​ចូល​ផ្ទះ​នោះ​ទេ ។ សរុប​មក​វិញ​សំណុំរឿងស្រី​ស្រស់​ចាក់ទឹក​អាស៊ីត​ស្រោច​ដាក់​លើ​ក្បាល​សង្សារ សមត្ត​កិច្ច​នគរបាល​ខណ្ឌ​៧​មក​រាកំពុង​ដំណើរការ​តាម​និ​តិ​វិធី​ទៅ​មុខជា​និច្ច មិនមែន​គិត​ថា​ស្ងាត់ឈឹង​នោះ​ហើយ​ទេ៕