អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​


អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​

អាហារ​ថ្ងៃ​ត្រង់​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​​ទ្រទ្រង់​សុខភាព​មនុស្ស​គ្រប់​គ្នា ដូច​នេះ​បាន​ជា​គម្រោង​មួយ​ឈ្មោះ​ What’s For Lunch បានដាក់​បង្ហាញ​រូប​ម្ហូប​អាហារ​ថ្ងៃ​ត្រង់​ដែល​ថត​ដោយ​ក្មេង​ៗ​មក​ពី​៦​ទ្វីប​នៅ​ជុំ​វិញ​ពិភព​លោក។ ​
១. កុមារ Kanoka អាយុ​១១​ឆ្នាំ​ មក​ពី​ប្រទេស​ជប៉ុន ទ្វីប​អាស៊ី។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ បាយ​ពូត​រូប​តុក្កតា ​Shaun the Sheep ជា​មួយ​សារាយ ប៊័រ បន្លែ ​Broccoli ស៊ុត​ចៀន ម្ទេស​ប្លោក​ចៀន សាច់​គោ និង​បង្អែម​ផ្លែ​ឈើ​ គីវី ឪឡឹក និង​ទំពាំងបាយជូរ។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​
 

២. កុមារ Malik អាយុ​១០​ឆ្នាំ​មក​ពី​រដ្ឋ​ Illinois សហរដ្ឋអាមេរិក ទ្វីប​អាមេរិក​ខាង​ជើង។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ នំប៉័ង​ស្នូល​ចាហួយ​និង​ប៊័រ​សណ្តែក ផ្លែ​ស្រ្តបឺរី​ស្រស់ សូកូឡា នំ​ Cookies និង​នំ​ Takis Fuego ។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​

៣. កុមារ Sucheta អាយុ​៧​ឆ្នាំ មក​ពី​ប្រទេស​ឥណ្ឌា​ ទ្វីប​អាស៊ី។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ បាយ​ សម្ល​ការី ដំឡូង​បារាំង​និង​ញំាំ​សាឡាត។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​

៤. កុមារ Kema អាយុ​១០​ឆ្នាំ​មក​ពី​​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ទ្វីប​អាហ្វ្រិក​។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ នំប៉័ង​​ស្រូវ​សាឡី​ស្នូល​សាច់ក្រក​ ដំឡូង​ចៀន​និង​ទឹក​ប៉េងប៉ោះ​។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​

៥. កុមារCadence អាយុ​១២​ឆ្នាំ​មក​ពី​រដ្ឋ​​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក ទ្វីប​អាមេរិក​ខាង​ជើង ។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ នំ​Pita ជ្រក់​ខ្ទឹម​បារាំង​បំពង និង​ទឹក​ម្ទេស​ជា​មួយ​ដំឡូង​ជ្វា​ចៀន។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​
 

៦. កុមារ Bobo អាយុ​៩​ឆ្នាំ​មក​ពី ​ប្រទេស​ស៊ុយអែត​​ ទ្វីប​អឺរ៉ុប។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ ប្រហិត​ ដំឡូង​បារាំង​ចៀន ត្រសក់ ទឹក​ប៉េងប៉ោះ។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​

៧. កុមារ Virginia អាយុ​៧​ឆ្នាំ​មក​ពី ប្រទេស​ប្រេស៊ីល ទ្វីប​អាមេរិក​ខាង​ត្បូង។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ សាច់​ជ្រូក​រោយ​ហ្វ្រួម៉ាស​​​និង​ទឹក​ប៉េង​ប៉ោះ ជា​មួយ​ញាំ​​សាឡាដ​ប៉េងប៉ោះ​និង​ផ្លែ​ឈើរី​លាយ​ទឹក​ខ្មេះ។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​
 

៨. កុមារAndy អាយុ​១០​ឆ្នាំ​មក​ពី​រដ្ឋ​ Florida សហរដ្ឋអាមេរិក ទ្វីប​អាមេរិក​ខាង​ជើង។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ នំប៉័ង​សាំងវ៉ិច​លាប​ប៊័រ​​សណ្ដែក ទំពាំងបាយជូរ​​ នំប៉័ង​ចេក​សូកូឡា និង​ទឹក​ដោះ​គោ។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​
 

៩. កុមារTakuto អាយុ​៨​ឆ្នាំ​មក​ពី​​ប្រទេស​ជប៉ុន ទ្វីប​អាស៊ី។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ​ ​មី​ស៊ុប ត្រសក់​ ប៉េង​ប៉ោះ​ ស៊ុត​ចៀន និង​ត្រី។

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​
 

១០. កុមារ Siobhan អាយុ​១១​ឆ្នាំ មក​ពី​ប្រទេស​អូស្ត្រាលី ទ្វីប​អូស្ត្រាលី។ អាហារ​ថ្ងៃ​ត្រង់​របស់​គេ​គឺ បាយ​ឆា​បន្លែ ដំឡូង​បារាំង​ដុត និង​នំប៉័ង៕

 

អាហារ​ថ្ងៃ​ត្រង់​ជុំ​វិញ​ពិភពលោក​ បង្ហាញ​​​ដោយ​​​​ក្មេង​ៗ​មក​ពី​៦​ទ្វីប​​​
 

ចុចអាន៖ ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

ចុចអាន៖ លេប​ទឹក​មាត់​ទាំង​ព្រឹក​​ ជាមួយ​នំ​ខ្មែរ​ ៧ ​មុខ ​សម្រាប់​អាហារ​ពេល​ព្រឹក

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mymodernmet​​​​​​​​​