ព្យុះ​ទី​ហ្វុ​ង​1​ទៀត​ឈ្មោះ KOPPU ជិត​មក​ដល់​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា បាន​ធ្វើការ​ព្យាករណ៍​ថ្មី​ប្រឈម​មុខ​នឹង​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ KOPPU ដែល​បោកបក់​ជិត​មក​ដល់​តំបន់​ទាំងឡាយ​នា​ភាគ​អាគ្នេយ៍​ប្រទេស ។

KOPPU ជា​ព្យុះ​ទី​២៤​ប្រចាំឆ្នាំ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា បោកបក់​មក​ដល់​ដែនទឹក​ត្រង់​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៤៣៥​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ក្រុង​ម៉ានីល រដ្ឋធានី​ហ្វ៊ី​លី​ពី​ន ជាមួយ​កម្លាំង​ខ្យល់​ដល់​៤៨​ម៉ែត្រ​ក្នុង​១​វិនាទី ។ ព្យុះ​នេះ​នឹង​បោកបក់​ឆ្ពោះ​មក​ភាគ​ខាងលិច ហើយនឹង​បង្កើន​កម្លាំង​ថែម​ទៀត ។ វា​នឹង​បោកបក់​មក​លើ​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្ត FUJIAN និង​កោះ​តៃវ៉ាន់​រយៈពេល​២​ថ្ងៃ​ទៀត ។

ក្នុង​ខែ​នេះ​ដែរ ព្យុះ​ឈ្មោះ MUJIGAE ជា​ព្យុះ​ទី​២២​ប្រចាំឆ្នាំ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់​នៅ​ខេត្ត​ក្វា​ង​ទុង ប្រទេស​ចិន ហើយ​ញ៉ាំង​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​យ៉ាងតិច​១៣៥.១០០​នាក់ ក្នុង​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី ៕