បុរសម្នាក់​ដាច់ចិត្ត​សម្លាប់​ប្រពន្ធ​ និង​ធ្វើ​អត្តឃាត​ខ្លួនឯង​ ព្រោះ​តែធុញ​ថប់​ស្មៅ​ដុះក្បែរ​ផ្ទះ​ខ្លាំងពេក​

អង់គ្លេស៖ ស្ទើរតែមិនគួរជឿឡើយថា បុរសម្នាក់បែរជា កើតរោគស្ត្រេសរហូត ដល់សម្លាប់ប្រពន្ធ និងធ្វើឃាតខ្លួនឯង ជាក្រោយព្រោះតែ ស្មុគ្រស្មាញនឹងបញ្ហាស្មៅដែ លដុះកាន់តែច្រើនឡើង នៅលើដីក្នុងបរិវេណផ្ទះ របស់ខ្លួនដោយបុរស គិតខ្លីរូបនេះគិតថាវា នឹងធ្វើឲ្យពួកគេពិបាក លក់ផ្ទះដាច់។

ហេតុការណ៍ដ៏កម្រនេះ កើតឡើ ងនៅប្រទេសអង់គ្លេស ប៉ូលីសនិយាយថា សាកសពប្តីប្រពន្ធមួយគូ នេះមានឈ្មោះ Kenneth និង Jane McRae ត្រូវបានរកឃើញក្នុងផ្ទះរបស់ពួកគេស្ថិតនៅតំបន់ Rowley Regis មុនពេលស្លាប់ Kenneth McRae អាយុ៥២ឆ្នាំបានទុកសំបុ ត្រមួយច្បាប់ដោយសរសេរថាខ្លួនបាននិយាយគ្នាជាមួយប្រពន្ធរួចហើយមុនពេលសម្រេចចិត្តធ្វើអត្តឃាតហើយគាត់ពិតជាកើតអារម្មណ៍រំខានខ្លាំងណាស់ជាមួយស្មៅព្រៃដែលដុះកាន់តែច្រើននៅក្បែរផ្ទះ ព្រោះវានឹងធ្វើឲ្យគាត់និងប្រពន្ធ មិនអាចលក់ផ្ទះងាយស្រួលឡើយ។

ក្នុងសំបុត្រដែល បន្សល់ទុកជាភស្តុតាងនេះបុរស ជាប្តីសារភាពថា គាត់សម្លាប់ប្រពន្ធព្រោះតែ មិនចង់ឲ្យនាងនៅឯកោពេល ដែលគាត់ស្លាប់ទៅ រីឯផ្ទះរបស់អ្នកទាំងពីរត្រូវបាន គេប៉ាន់ប្រមាណតម្លៃថា អាចនឹងលក់បានជិត៣សែនដុល្លារ៕

បុរសម្នាក់​ដាច់ចិត្ត​សម្លាប់​ប្រពន្ធ​ និង​ធ្វើ​អត្តឃាត​ខ្លួនឯង​ ព្រោះ​តែធុញ​ថប់​ស្មៅ​ដុះក្បែរ​ផ្ទះ​ខ្លាំងពេក​