លោក​មេឃុំ​តា​សួ​ស​ស្ថិត​ក្នុង​ការ​ជួយ​​សង្គ្រោះ​​ពី​​មន្ទីរពេទ្យ​ព្រៃនគរ​ប្រទេស​វៀតណាម

ខេត្តស្វាយរៀង​ ៖ ​​លោក​មេឃុំ​តា​សួ​ស​ស្ថិត​ក្នុង​ការ​ជួយ​​សង្គ្រោះ​​ពី​​មន្ទីរពេទ្យ​ព្រៃនគរ​ប្រទេស​វៀតណាម​​ ក្រុម​គ្រួ​សារបាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​បន្ត​តាម​ចាប់ខ្លួន​ជន​​ដៃ​ដល់​​មក​ផ្តន្ទាទោស​តាម​ច្បាប់​​ ។​

ទាក់ទិន​​ទៅនឹង​ករណី​នេះ​ដែរ​ ឈ្មោះ​ ខាន់​ វ​ណ្ណា ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​បឹង​អ​ណ្តឹ​ង ​ឃុំ​តា​សួ​ស ​ស្រុក​ស្វាយ​ជ្រំ​ បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​លោក ​ហែម​ វ៉ែន​ មេឃុំ​តា​សួ​ស បាន​ទទួល​ទូរ​ស័ព្ទពីក្មួយ​ស្រី​នៅ​ភ្នំពេញ​ថា​ កូន​ឈ្មោះ​ រស់​ ចាន់​ដ​ន ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ត្រូវ​ឈ្មោះ ​ឥន ​ម៉េ​ន ​វាយ​របួសធ្ងន់ ​លោក​មេឃុំ​ក៏​ទូរ​ស័ព្ទ​ហៅ​​លោក​មេ​ប៉ុ​ស្តិ៍​នគរ​បាល​​តា​សួ​ស ​ឲ្យ​មក​ជួយ​អន្តរាគមន៍ ​​ប៉ុន្តែ​លោក​មេ​ប៉ុ​ស្តិ៍ជាប់រវល់ ​លោក​មេឃុំ​ក៏​បាន​ហៅ​ប្អូនថ្លៃ​ឈ្មោះ​ លៅ វី​រៈ ​ឲ្យ​ទៅ​ជាមួយ​ពេល​ទៅ​ដល់​ផ្ទះ​ឈ្មោះ​ គក ​ឪ​​ពុក​ក្មេក​ឈ្មោះ​ ឥន ​ម៉េ​ន ​ក៏​ចូល​ទៅ​សាកសួរ​ ពេល​នោះ​ឃើញ​ឈ្មោះ​ ឥន ​ម៉េ​ន ​នៅ​ក្នុងផ្ទះ​ឪ​​ពុក​ក្មេក​ លោក​មេឃុំ​​ដើរ​ចូល​ទៅ​​​ ស្រាប់តែ​ឈ្មោះ​ឥន​ ម៉េន​ ទាញ​ព្រនង់​ប៉ុនកដៃ​ស្ទុះ​ចូល​មក​វាយ​លោក​មេឃុំ​ទាំង​កំរោល​​ចំ​​ក្បាល​ផុង​លលា​ដ៏​ និង​វាយ​​​​បាក់​ធ្គា​ម​ដួល​សន្លប់​លើ​ដី ​ឃើញ​ដូច្នេះ​ឈ្មោះលៅ វី​រៈ ​ជា​ប្អូនថ្លៃ​ស្ទុះ​ចូល​ជួយ​ចាប់​គ្រៀក​ឈ្មោះ​ ឥន ​ម៉េ​ន ​ជាប់​ខ​ណៈ​នោះ​ ក៏​មានឈ្មោះ​ឥន ​ម៉ុ​ន ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​ទាញ​បាន​​ព្រ​នង់​វាយ​សំពង​ក្បាល​ឈ្មោះ​លៅ វី​រៈ ​ចំ​​​ក្បាល និង​ស្មា​របួស​ធ្ងន់​​ ហើយ​ជន​បង្ក​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ ​រីឯ​ឈ្មោះ​ឥន ​ម៉េ​ន ​ក៏​ត្រូវ​សមត្ថកិច្ច​​​ចាប់ខ្លួន​បាន​ភ្លាម​ៗ​​ដែរ ។​

​មន្ត្រី​សមត្ថកិច្ច ​បាន​​ឱ្យ​ដឹង​ថា​ លោក​មេឃុំ​បញ្ជា​ឲ្យ​ប្អូនថ្លៃ​ចាប់​ឈ្មោះ​ ឥន ​ម៉េ​ន ​ចងស្លាបសេក​នោះ​ គឺ​មិន​ពិត​ទេ​ គឺ​ប្អូនថ្លៃ​លោក​មេឃុំ​បម្រុង​ចូល​ទៅ​វាយ​ឈ្មោះ​ឥន​ ម៉េ​ន​ ក៏​ប៉ុន្តែ​លោក​មេឃុំ​ បាន​ឃាត់​ប្អូនថ្លៃ​កុំ​ឲ្យ​វាយ​គេ​ទុក​ឲ្យ​ប៉ូ​លិសម​ក​ហៅ​ទៅ​សាកសួរ​ ខណៈ​មេឃុំ​កំពុងឃាត់​ប្អូនថ្លៃ​ក៏​ត្រូវ​ជនពាល​វាយ​មេឃុំ​តែ​ម្តង​ ។​

សូ​មបញ្ជាក់​​ថា កាលពី​ថ្ងៃ​ទី​១០ ​តុលា​ ២០១៥​ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​នៅ​ភូមិ​បឹង​អណ្តែង​ឃុំ​តា​សួ​ស ​ស្រុក​ស្វាយ​ជ្រំ​ មាន​ករណី​ជនពាល​វាយ​លោក​មេឃុំ​ឈ្មោះ​ហែម ​វ៉ែន​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ជា​មេឃុំ​តា​សួ​ស​ ​ទី២-​ឈ្មោះ​ រស់​ ចាន់​ដ​ន ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​(​ចៅ​មេឃុំ​)​ ទី​៣-​ឈ្មោះ​ លៅ វី​រៈ ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ​​​(​ប្អូនថ្លៃ​មេឃុំ​)​ ឲ្យ​រង​របួស​ធ្ងន់ ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​មន្ទីរពេទ្យ​ព្រៃនគរ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ​ ។ ​

ចំណែក​​ភាគី​​បង្កហេតុ​ មាន​​ម្នាក់​ ​ឈ្មោះ​ ឥន​ ម៉េ​ន ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​ភូមិ​បឹង​អណ្តែង​ ឃុំ​តា​សួ​ស ​និង​​ម្នាក់​ទៀត​ ​ឈ្មោះ​ ឥន ​ម៉ុ​ន ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​ភូមិ​ពពារ ​ឃុំ​ស្វាយ​ធំ​ ស្រុក​ស្វាយ​ជ្រំ​ (២​នាក់​នេះ​ជា​បងប្អូន​បង្កើត​)​ ។

​ចំពោះ​ជន​ដៃ​ដល់​ ​ឈ្មោះ​ ឥន​ ម៉េ​ន ​ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​​ទៅ​​ស្នងការដ្ឋាន​​នគ​បាល​ខេត្ត​ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ លោក​ចៅក្រម​ចេញ​ដី​កា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ នៅ​ថ្ងៃ​ទី​១២ ​តុលា​ ២០១៥ ​៕