អុំ​ទូក​បេះ​ផ្កា​ស្នោ​ក្នុង​បឹង​ ខ្យល់​គរ​ធ្លាក់ពី​លើ​ទូក​ចូល​ទឹក​លង់​ស្លាប់

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ពេល​កំពុង​អុំ​ទូក​បេះ​ផ្កា​ស្នោ​នៅ​ក្នុង​បឹង​ជាមួយ​ប្រពន្ធ​បាន​ខ្យល់​គរ​ដាំ​ក្បាល​ធ្លាក់​ពី​លើ​ទូក​ចូល​ក្នុង​ទឹក​លង់​ស្លាប់​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៧ តុលា នៅ​ចំណុច​បឹង​ជង្គង់​ឆ្នុក​ខាង​ក្រោយ​ភូមិ​ស្រែមួយ​រយ​ ឃុំ​សំបួរ​មាស ស្រុក​​មុខ​កំពូល​។

មន្ត្រី​នគរ​បាល​ស្រុក​មុខ​កំពូល​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ង៉ុយ អាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខ​របរ​កសិករ មាន​ទី​លំនៅ​ភូមិ-ឃុំ​ខាង​លើ​។

បច្ចប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ក្រោយ​ពី​នគរ​បាល​ពិនិត្យ​រួច​៕