មុននេះបន្តិច ​មានករណីផ្ទុះគ្រាប់​បណ្តាលឲ្យរងរបួសម្នាក់​នៅសង្កាត់សាលាក្រៅ

ខេត្តប៉ៃលិន ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុនថា ​មនុស្សម្នាក់បានរង​របួសដោយសារ​ការផ្ទុះគ្រាប់ មិនទាន់​ដឹងពីមូលហេតុ​​នៅឡើយ ។

ហេតុការណ៍នេះ ​បានកើតឡើងនៅម៉ោង២និង១០នាទី​រសៀលថ្ងៃទី១៨ ​​តុលា ២០១៥ ​នៅក្នុងសង្កាត់សាលាក្រៅ​ ​ក្រុងប៉ៃលិន ។

សេចក្តីរាយការណ៍បានបន្តថា ​អ្នករបួសបានត្រូវ​ក្រុមគ្រួសារបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕