គួរឲ្យអាសូរ សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឲ្យចប់សិន ទើបអស់ចិត្ត

ចិន៖ ក្មេងស្រីក្លាហានម្នាក់ អាយុ ១២ឆ្នាំ បានតស៊ូជំនះនឹងជម្ងឺរបស់នាង អស់រយៈពេល ៦ខែ ប៉ុន្តែនាង នៅមិនភ្លេចការសិក្សា របស់នាងទេ។

កាលពីខែកុម្ភៈ ក្មេងស្រីម្នាក់ នាមត្រកូល Lim ត្រូវបានគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យ ថាមានជម្ងឺ មហារីកឈាមកំរិតធ្ងន់។ តាមរយៈសារព័ត៌មានបានផ្សាយថា នាងបានក្តៅខ្លួនអស់រយ:ពេល១០ថ្ងៃ មិនព្រមចុះកម្តៅសោះ ទើបគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យទៅលើនាង ប៉ុន្តែនាងមិនបានធ្វើ ខ្លួនកំសត់ ត្រាំត្រែងទៅនឹងជម្ងឺដ៏អាក្រក់នេះទេ នាងបានជ្រើសរើសយកមុខវិជ្ជាគណិតវិទ្យា ធ្វើជាគោលដៅរៀនសូត្រសម្រាប់ខ្លួននាង ព្រោះជាមុខវិជ្ជាដែលនាងស្រលាញ់។

ឪពុករបស់ Lim បាននិយាយថា ការធ្វើលំហាត់គណិតគឺជាមូលហេតុលើកទឹកចិត្តនាងយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលតស៊ូជំនះនឹងជម្ងឺនេះ។ គាត់បានបន្តទៀតថា កូនស្រីរបស់គាត់តែងតែ ធ្វើបានល្អណាស់ ចំពោះមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្រ្ត ហើយបំណងប្រាថ្នាទៅថ្ងៃអនាគតរបស់នាង គឺចង់ក្លាយជាវេជ្ជបណ្ឌិតមួយរូប។ នាងធ្លាប់ជាសិស្សពូកែ នៅក្នុងចំណោមមិត្តភក្តិទាំងអស់ តែចាប់តាំងពីកើតជម្ងឺនេះមក កាលវិភាគសិក្សារបស់នាង ត្រូវប្តូរទាំងអស់ ដោយនាងត្រូវរៀនតាមអនឡាញវិញ។ បើទោះជាមិនអាចទៅសាលា បានដូចសិស្សដទៃ Lim តែងតែធ្វើលំហាត់គណិតវិទ្យា ដែលជាកិច្ចការសាលារបស់នាង តាមអនឡាញ (អ៊ីនធើណេត) ជារៀងរាល់ថ្ងៃ។

តាមរយៈ កិច្ចសម្ភាសន៍ អ្នកបង្កើតកម្មវិធីលំហាត់តាមអនឡាញនោះ លោក Stanley Han បាននិយាយថា Lim បានធ្វើលំហាត់ជារៀងរាល់ថ្ងៃ បើទោះជានាង ឈឺគេងលើគ្រែក៏ដោយ។ នៅថ្ងៃដែលនាងស្លាប់ នាងស្ទើរតែគ្មាន កំលាំងកំហែងនៅក្នុងខ្លួន ហើយបានពាក់បំពង់អុកស៊ីសែននៅនឹងច្រមុះ ដោយសារតែពិបាកក្នុងការដកដង្ហើម តែនាងនៅតែទទូចចង់ក្រោកឡើង ដើម្បីធ្វើលំហាត់គណិតវិទ្យាទាំងនោះទៀត ហើយទាល់តែ ធ្វើលំហាត់ចប់ ទើបនាងយល់ព្រមចូលគេង។ បន្ទាប់មកសភាពជម្ងឺ របស់នាងក៏កាន់តែធ្ងន់ធ្ងរឡើង ហើយ៧ម៉ោង ក្រោយមកនាងក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ KK Women’s and Children’s។ ការព្យាយាមរបស់ Lim ត្រូវបានតបស្នងមកវិញ ដោយទទួលបានងារជាសិស្សពូកែគណិតវិទ្យាម្នាក់ក្នុងចំណោម សិស្សពូកែ៦នាក់ នៃសិស្សប្រកួតសរុប៨ពាន់នាក់។ វិញ្ញាបនបត្រនោះ លោក Han សម្រេចចិត្តយក ទៅប្រគល់ឲ្យនាងដោយផ្ទាល់ផងដែរ៕

រៀន និងធ្វើលំហាត់ «គណិតវិទ្យាថ្នាក់ទី១២» តាមអ៊ីនធឺណែត ជាមួយ Khmerload  

គួរឲ្យអាសូរ សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឲ្យចប់សិន ទើបអស់ចិត្ត
គួរឲ្យអាសូរ សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឲ្យចប់សិន ទើបអស់ចិត្ត
គួរឲ្យអាសូរ សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឲ្យចប់សិន ទើបអស់ចិត្ត
គួរឲ្យអាសូរ សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឲ្យចប់សិន ទើបអស់ចិត្ត
គួរឲ្យអាសូរ សិស្សពូកែម្នាក់ មុនពេលស្លាប់ នៅសុំធ្វើលំហាត់ សាលាឲ្យចប់សិន ទើបអស់ចិត្ត

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត